ខេត្តកំពត៖ កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ នៅសាលាឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពតមានការផ្សាយ បន្ដផ្ទាល់ពីក្រុមការងាររបស់វិទ្យុជាតិ ៩មករាដែលមានកំរិតនៃការផ្សាយគឺប្រេកង់FM 99.70 MHz ក្រោមប្រធានបទទីមួយស្ដីអំពី”ការកសាងផ្ លូវឆ្លងកាត់ឃុំស្វាយទងខាងជើង និងឃុំស្វាយទងខាងត្បូង” និងប្រធានបទទីពីរស្ ដីអំពី”សារៈសំខាន់នៃវេទិកាសាធារណៈ” ។
Tuesday, 26 November 2013
ការទៅចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សាយបន្ដផ្ទាល់របស់វិទ្យុជាតិប្រាំបួនមករា
ខេត្តកំពត៖ កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ នៅសាលាឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពតមានការផ្សាយ បន្ដផ្ទាល់ពីក្រុមការងាររបស់វិទ្យុជាតិ ៩មករាដែលមានកំរិតនៃការផ្សាយគឺប្រេកង់FM 99.70 MHz ក្រោមប្រធានបទទីមួយស្ដីអំពី”ការកសាងផ្ លូវឆ្លងកាត់ឃុំស្វាយទងខាងជើង និងឃុំស្វាយទងខាងត្បូង” និងប្រធានបទទីពីរស្ ដីអំពី”សារៈសំខាន់នៃវេទិកាសាធារណៈ” ។
Thursday, 14 November 2013
ការវិលត្រលប់ទៅវិញរបស់ក្រុមសិស្សានុសិស្សនៃសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុ
កែប ៖ នៅព្រឹកថ្ងៃសុក្រទី១៥ ខែ វិច្ឆិកា
ឆ្នាំ២០១៣ក្រុមសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត៌មានខេត្តព្រះសីហនុបានវិលត្រលប់ទៅសាលាបច្ចេកទេសដុន
បូស្កូខេត្តព្រះសីហនុវិញហើយក្រោយពីបានមកសិក្ខាសាលាជាមួយលោកតាហ្វ័កហ្គាន់(Mr Walfgang) និងលោកម៉ៃខល(Mr Michael)នៅសាលាបច្ចេកទេសដុន
បូស្កូខេត្តកែបជាមួយក្រុមសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន ខេត្តកែប
អស់រយះពេលមួយខែកន្លះដែលចាប់ពីថ្ងៃទី០១ខែ តុលា ឆ្នាំ ២០១៣ដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៣។
ការបើកបវេសមកាលនៃសាលាបច្ចេកទេសដុន បូស្កូខេត្តកែប
ខេត្តកែប៖កាលពីព្រឹកថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០១៣ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបាន
ប្រារព្ធពិធី បើកបវេសមកាលដែលមានលោកអធិការសាលាលោកពុក លី សំណាង ។
ប្រារព្ធពិធី បើកបវេសមកាលដែលមានលោកអធិការសាលាលោកពុក លី សំណាង ។
លោកគ្រូអ្នកគ្រូនិងសិស្សទាំងអស់បានចូលរួមនៅក្នុងសាលាដោយសេចក្ដីរីករាយក្នុងឆ្នាំសិក្សាថ្មីគឺ ២០១៣ -២០១៤ដែលមានទាំងសិស្សឆ្នាំទីមួយនិងឆ្នាំទីពីរបានចូលរួមគ្នាដើម្បីបង្កើតជាការបើក
បវេសមកាលថ្មីនេះ ។ហើយការបើកបវេសកាលនេះផងដែរក្នុងនោះរួមមានជាច្រើនផ្នែកដូចជា៖
បវេសមកាលថ្មីនេះ ។ហើយការបើកបវេសកាលនេះផងដែរក្នុងនោះរួមមានជាច្រើនផ្នែកដូចជា៖
ការចែកសញ្ញាប័ត្រជូនសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន
ខេត្តកែប ៖ នាយប់ថ្ងៃព្រហស្បត្តិ៍ទី១៤ខែវិច្ឆិកាឆ្នាំ២០១៣កន្លងទៅនេះ
នៅសាលាបច្ចេកទេសដុន បូស្កូខេត្តកែបមានការចែកសញ្ញាប័ត្រជូនដល់សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម
និងសារពត៌មានទាំងពីរក្រុម គឺសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន
នៃសាលាបច្ចេកទេស ដុន បូស្កូខេត្តកែប និងសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម
និងសារពត៌មាន នៃសាលាបច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ
ដែលមានសិស្សសរុបចំនួន៣៤នាក់ ដែលមានសិស្សស្រីចំនួន០៩នាក់ និងសិស្សប្រុសចំនួន២៥នាក់ដោយទទួលបាននូវភាពជោគជ័យ
គ្រប់ៗគ្នា។
Wednesday, 6 November 2013
ការធ្វើទស្សនកិច្ចសិក្សារបស់ក្រុមសិស្សានុសិស្សនៃសាលាបច្ចេកទេសដុន បូស្កូ
ខេត្តកែប៖នៅថ្ងៃអង្គារ៍ទី០៥ខែវិច្ឆិកាឆ្នាំ២០១៣នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប
បានមានដំណើរការទស្សនកិច្ចសិក្សាមួយដែលបានប្រព្រឹត្តិទៅនៅស្ថានីយ៍វិទ្យុជាតិ
៧មករាដែលមានប្រេកង់ផ្សាយ 99.70 MHz ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់កំពង់
កណ្ដាល ខេត្តកំពត ។ហើយក្នុងការធ្វើទស្សនកិច្ចសិក្សានេះ ក៏មានការចូលរួមពីសំណាក់
ក្រុមការងាររបស់ស្ថានីយ៍វិទ្យុជាតិ៧មករា និង អ្នកស្ម័គ្រចិត្តមកពី ប្រទេសអាឡឺម៉ង់
បានមានដំណើរការទស្សនកិច្ចសិក្សាមួយដែលបានប្រព្រឹត្តិទៅនៅស្ថានីយ៍វិទ្យុជាតិ
៧មករាដែលមានប្រេកង់ផ្សាយ 99.70 MHz ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់កំពង់
កណ្ដាល ខេត្តកំពត ។ហើយក្នុងការធ្វើទស្សនកិច្ចសិក្សានេះ ក៏មានការចូលរួមពីសំណាក់
ក្រុមការងាររបស់ស្ថានីយ៍វិទ្យុជាតិ៧មករា និង អ្នកស្ម័គ្រចិត្តមកពី ប្រទេសអាឡឺម៉ង់
Saturday, 4 May 2013
សាលាដុន បូស្កូមានគំរោងសាងសង់ប៉ុស្ដិ៍វិទ្យុ
ដុនបូស្កូមានគំរោងក្នុងការបង្កើតប៉ុស្តវិទ្យុ
កាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០១៣ប្រមាណម៉ោង១០:៣០នាទីព្រឹក នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូកែបបានអោយដឹងថា
សាលាដុនបូស្កូខេត្តកែបនិងមានគំរោងសាងសង់ស្ថានីយ៍ប៉ុស្ដិ៍វិទ្យុ
នៅពេលឆាប់ៗនេះ។
ហើយក្នុងនោះផងដែរសាលាក៏បានសាងសង់
អាគារមួយខ្នងដែលមានកំពស់ប្រមាណ២០ម៉ែតដែលចែកចេញបីជាន់
គឺជាន់ខាងលើគឺជាកន្លែងស្នាក់ក្នុងរបស់សិស្សានុសិស្សប្រុស
រីឯជាន់កណ្តាលគឺបន្ទប់របស់ផ្នែកពត័មានវិទ្យានិងផ្នែកគ្រប់គ្រង់ការិយាល័យ
និងជាន់ដែលនៅក្រោមគេបង្អស់គឺជាផ្នែកទំនាក់ទំនងសង្គមនិងសារពត័មាន
ដែលមានបន្ទប់ចំនួន៩បន្ទប់រួមនិងបន្ទប់ស្ទូឌីយោចំនួនបីទៀត។
ការទទួលនូវសំភារះថ្មីនៃសាលាដុន បូស្កូខេត្តកែប
សាលាដុនបូស្កូកែបទទួលបានសំភារៈថ្មី
កាលពីលា្ងចថ្ងៃទី២៦
ខែមេសា ឆ្នាំ២០១៣ វេលាម៉ោងប្រមាណ៧យប់ កន្លងទៅនេះសាលា បណ្តុះបណ្តាលវិជ្ជាជីវះដុនបូស្កូខេត្តកែប
បានទទួលជំនួយពីសប្បុរសជននៅក្រៅប្រទេសជាសំភារៈ
សិក្សាសំរាប់ជួយដល់ការសិក្សារបស់សិស្សានុសិស្សក្រីក្រនៅសាលាដុន
បូស្កូ ខេត្តកែប
ចំនួនមួយកុងតាណឺក្នុងនោះមានដូចជា កៅអីចំនួន១០៨កៅអី,តុការិយាល័យចំនួន៣ទូដាក់ឯកសារចំនួន៥ព្រមទាំងមានតុសំរាប់ពិសោធន៏ចំនួន១ហើយនិងសីមីចំនួន៦១សំរាប់ផ្ទុកឯកសារបស់បុគ្គលិកនៃសាលាដុន
បូស្កូ ខេត្តកែប រួមជាមួយតុធម្មតាចំនួន៤១ផងដែរ។ Saturday, 27 April 2013
Friday, 26 April 2013
ពិធីប្រារព្ធទិវាផ្សព្ធផ្សាយអំពីភូមិឃុំមានសុវត្តិភាព
ពិធីផ្សព្វផ្សាយភូមិឃុំមានសុវត្តិភាព
កាលពីព្រឹកថ្ងៃសុក្រទី២៦ខែមេសាឆ្នាំ២០១៣
កន្លងទៅនេះ មានការប្រារព្ធពិធីផ្សព្វផ្សាយអំពី ភូមិឃុំមានសុវត្តិភាព ដែលមានការចូលរួមពីលោកងិន
ងិនដាអភិបាលក្រុងកែប លោកអធិការ និងមន្រ្តីក្រោម
ឳវាទមួយចំនួនទៀតព្រមទាំងលោកពុកលី
សំណាងអធិការគ្រប់គ្រងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល
វិជ្ជាជីវះដុន
បូស្កូខេត្តកែប
Monday, 25 March 2013
សម្ដេចប៉ាបហ្វ្រង់ស្វរ័
អំពីលោកសង្ឃប៉ាប
លោកហ្វាន់ស្វរ័(មកពីពាក្យឡាទីនៈគឺហ្វាន់ស៊ីស៊ើស)
ហើយគាត់បានកើតនៅ នៅថ្ងៃទី១៧ខែធ្នូឆ្នាំ១៩៣៦។គាត់ត្រូវបានក្លាយជាប៉ាបថ្មីៗនៃព្រះវិហារកាតូលិកមួយ។ដែលបានជ្រើសរើសនៅថ្ងៃទី១៣ខែមីនាឆ្នាំ២០១៣។
Thursday, 14 March 2013
អំពីភពព្រះអាទិត្យ
យល់ដឹងអំពីភពព្រះអាទិត្យ
ព្រះអាទិត្យគឺផ្កាយមួយដែលមានអាយុប្រមាណ
ជាជាងរាប់ពាន់លានឆ្នាំមកហើយ។ព្រះអាទិត្យគឺផ្កាយមួយដែលនៅជិតផែនដីបំផុត។ព្រះអាទិត្យវិលមួយជុំម្ដងមានរយៈពេល២៧ថ្ងៃ។ព្រះអាទិត្យជាតារាដែលមានអាយុបានពាក់កណ្ដាល
នៃអាយុរបស់វាហើយឥឡូវនេះ។ឥឡូវព្រះអាទិត្យមានអាយុប្រមាណ៤.៥ពាន់លានឆ្នាំមកហើយ។យើងអាចនឹងគិតថាព្រះនឹងស្លាប់ភ្លាមៗ ប៉ុន្ដែវានឹងរក្សាពន្លឺរបស់វាប្រមាណជាជាងប្រាំពាន់លានឆ្នាំទៅមុខទៀត។
នៃអាយុរបស់វាហើយឥឡូវនេះ។ឥឡូវព្រះអាទិត្យមានអាយុប្រមាណ៤.៥ពាន់លានឆ្នាំមកហើយ។យើងអាចនឹងគិតថាព្រះនឹងស្លាប់ភ្លាមៗ ប៉ុន្ដែវានឹងរក្សាពន្លឺរបស់វាប្រមាណជាជាងប្រាំពាន់លានឆ្នាំទៅមុខទៀត។
Sunday, 10 March 2013
យល់ដឹងអំពីសត្វដំរី

ដំរីនៅទ្វីបអាព្រិចចូលចិត្តនូវឧទ្យាន Serengeti
ជីវិតសត្វដំរីដែលរស់នៅទ្វីបអាព្រិចចូលចិត្តការរស់នៅដោយ
សុវត្តិភាព,ក្នុងតំបន់ អភិរក្សការពារហើយនិងក្លាយជាកន្លែងបញ្ជាក់
នៅពេលដែលពួកគេបានចាកចេញពីក្រុមរបស់ពួកគេ។អ្នកវិទ្យាសាស្រ្ដ
បានរកឃើញថាសត្វដំរីទ្វីបអាព្រិចកុំពុងរស់នៅក្រៅឧទ្យានជាតិ Serengeti
ច្រើនជាងនៅកន្លែង stressedដែលនៅទីនោះមិនមាននូវតំបន់ការពារ
ច្រើននោះទេ។ហើយដំរីភាគច្រើនតែងតែចូលចិត្តជ្រើសរើសការរស់
នៅក្នុងឧទ្យានជំរើសរបស់ពួកគេបានអោយដឹងថាតំបន់ដែលមាន
សុវត្តិភាពគឺការរស់នៅក្នុងឧទ្យាន ហើយសកម្មភាពនៃពួកយើងបាន
អោយពួកគេដឹងថាកន្លែងដែលមានសុវត្តិភាពនោះគឺការរស់នៅក្នុង
ឧទ្យានហើយនឹងសកម្មភាពរបស់មនុស្ស។
ច្រើនជាងនៅកន្លែង stressedដែលនៅទីនោះមិនមាននូវតំបន់ការពារ
ច្រើននោះទេ។ហើយដំរីភាគច្រើនតែងតែចូលចិត្តជ្រើសរើសការរស់
នៅក្នុងឧទ្យានជំរើសរបស់ពួកគេបានអោយដឹងថាតំបន់ដែលមាន
សុវត្តិភាពគឺការរស់នៅក្នុងឧទ្យាន ហើយសកម្មភាពនៃពួកយើងបាន
អោយពួកគេដឹងថាកន្លែងដែលមានសុវត្តិភាពនោះគឺការរស់នៅក្នុង
ឧទ្យានហើយនឹងសកម្មភាពរបស់មនុស្ស។
Monday, 4 March 2013
ប្រវត្តិរបស់វិទ្យុ
វិទ្យុគឺជាការបញ្ជូនសារ
ឬលិខិតតាមរយះបណ្ដាញគ្មានខ្សែ នៃសញ្ញាដោយឆ្លងកាត់លំហរ ជាមួយនឹងរ៉ាឌីយ៉ាទរ័អគ្គិសនីនៃរលកធាតុអាកាសយ៉ាងសំខាន់។ជាក់ស្ដែងនៅក្នុងជួរប្រេកង់វិទ្យុមានគឺ៖30kHzទៅ300GHz វាគឺជាល្បឿនរបស់វិទ្យុនីមួយៗ។រ៉ាឌីយ៉ាទរ័អគ្គិសនីបានធ្វើដំណើរ
ជាវាលឬលំហរអគ្គិសនីរលកយោលដែលបានឆ្លងកាត់ខ្យល់នៃសុញ្ញកាសនៃលំហរ។
ពត៌មានដូចជាសំឡេងគឺបាននាំទៅអោយប្រពន្ធ័ឥតល្អៀងទោះបីជាមានការផ្លាស់ប្ដូរនូវគុណភាពសំឡេងឬល្បឿនក៏ដោយ,ដូចជាដំណើរការប្រេកង់បានយ៉ាងទូលំទូលាយរបស់ពួកគេឬ
រលកទទឹង។នៅពេលដែលរលកវិទ្យុធ្វើដំណើរគឺវាត្រូវបានដឹកនាំដោយចរន្ដអគ្គិសនីនៅក្នុងវាលលំហរដែលយោលដោយចរន្ដឆ្លាស់នៅក្នុងការដឹកនាំ។ពត៌មាននៅក្នុងល្បឿននៃវិទ្យុអាចផ្លាស់ប្ដូរហើយប្លែកពីទ្រង់ទ្រាយដើមបន្ដិចបន្ដួច។
ប្រវត្តិរបស់វិទ្យុគឺ”Radio” &
”Radiotelegraphy”គឺនិយាយថាវាជាទូលិខសាស្រ្ដគ្មានខ្សែរដែលហៅកាត់ថាវិទ្យុគា្មនខ្សែនៅក្នុងចក្រភពអង់គ្លេស។ឈ្មោះវិទ្យុនៅក្នុងប្រយោគនៃបណ្ដាញគ្មានខ្សែគឺត្រូវបានថតសំឡេងនៅក្នុងRadiocondutor បានពណ៌នាអ្នករូបនិយមជនជាតិបារាំងឈ្មោះថាEdouard Branlyនៅក្នុងឆ្នាំ១៨៩៧។វាគឺពឹងផ្អែកទៅលើរ៉ាឌីយ៉ាទរ័(ជាភាសាឡាទីនគឺ” Radius”
មានន័យថាការនិយាយនៃមនុស្សល្បីៗការចាំងពន្លឺនិងកាំរស្មី)។ពាក្យថា"radio"បានបង្កើតឡើងនៅក្នុងឆ្នាំ១៩០៧ដោយលោកLee De Forest.។ហើយវាបានយល់ព្រមដោយលោកUnited States Navyនៅក្នុងឆ្នាំ១៩១២
វិទ្យុមានការល្បីឈ្មោះដែលគេសា្គល់ពីច្រើនកន្លែងថាជាបច្ចេកវិទ្យាទំនាក់ទំនងដោយឥតមានខ្សែដូចជាPhotophoneជាដើម។ទីបំផុតវាបានក្លាយទៅជាសាមញ្ញដោយការផ្សព្វផ្សាយជាជំនួញជាលើកដំបូងនៅក្នុងឆ្នាំ១៩២០នៅសហរដ្ធអាមេរិច។នៅទីបំផុតវាត្រូវបានយល់ព្រមដាក់ជាភាសាអ៊ឺរ៉ុប
ហើយនឹងភាសាអាស៊ី។ប្រជាជនរបស់ប្រទេសអង់គ្លេសបានបន្ដប្រើវាជាធម្មតារហូតដល់ពាក់កណ្ដាលសតវត្ស២០នៃវិទ្យុគ្មានខ្សែ។សូម្បីតែទស្សនាវដី្ដនៃ
BBCនៅក្នុងUKមានការហៅឈ្មោះថាRadio
Time តាំងពីវាបានក្លាយជាសាធារណះនៅក្នុងឆ្នាំ១៩២០។
ប្រពន្ធ័របស់វិទ្យុត្រូវបានប្រើជាការទំនាក់ទំនងដែលអាចនឹងធ្វើតាមធាតុរបស់វា។ជាមួយនឹងការអភិវឌ្ឈន៍រាប់រយឆ្នាំ
ការធ្វើបន្ដនេះត្រូវប្រតិបត្តិតាមវិធីសាស្រ្ដទូលំទូលាយដូចជាឯកទេសកម្មខុសៗប្លែកគ្នា
សំរាប់គោលបំណងនៃការទំនាក់ទំនងរបស់អ្នកប្រើប្រាស់។នៅ២០ឆ្នាំក្រោយមកមានការបង្កើតទូរសព្ទ័ហើយតន្រ្ដីគឺបានផ្ញើរជាលើកដំបូងចូលក្នុងទូរសព្ទ័តាមរយះប្រពន្ធ័
Guglielmo Marconi ជាសញ្ញានៃវិទ្យុ។
លោកMarconi បានកើតនៅក្នុងឆ្នាំ(១៨៧៤ដល់ឆ្នាំ១៩៣៧)ក្នុងប្រទេសអ៊ីតាលីហើយបានសិក្សានៅឯសកលវិទ្យាBologna។គាត់បានចាប់អារម្មណ៍ដោយការរុករកនៃរបបគំហើញនៃល្បឿនរបស់វិទ្យុហើយនឹងដឹងថាវាអាចប្រើសំរាប់បញ្ជូនឹងទទួលសារពត៌មានពីម៉ាស៊ីនផ្ញើយោងតាមវាជា”Wireless
telegraphs”។វិទ្យុផ្ញើសាររបស់លោកMarconi ដំបូងគឺនៅក្នុងឆ្នាំ១៨៩៦ដែលបានប្រើជាលេខកូដផ្ញើរសាបានត្រឹមមួយម៉ៃគឺ១៦គីឡូម៉ែត្រយ៉ាងឆ្ងាយ។លោកMarconiដឹងថាវាអាចជួយសក្ដានុភូតបានយ៉ាងធំ។គាត់តែងតែបង្កើតហើយបញ្ជូនវាទៅរាជរដ្ធាភិបាលអ៊ីតាលីប៉ុន្ដែពួកគេបានបិទចោល។គាត់បានផ្លាស់ប្ដូជាភាសាអង់គ្លេសហើយយកវាទៅប្រកាសដោយបានពិសោធន៍នៅឆ្ងាយ។
នៅក្នុងឆ្នាំ១៨៩៨លោកMarconiបានបញ្ជាំងលទ្ធផលនៃរឿងThe
Kingstown RegattaជាសារណះនៃការសែតDublinធ្វើការបង្កើតព្រឹត្តិការណ៍កីឡាហើយបានចាក់ផ្សាយជាសារណជននៅលើកដំបូង។នៅក្នុងឆ្នាំបន្ទាប់មកគាត់បានបង្កើតរោងចក្រវិទ្យុជាលើកដំបូងនៅក្នុងChelmsford។Essexបានបង្កើតឡើងវិទ្យុនៅរវាងប្រទេសបារាំងនិងចក្រភពអង់គ្លេស។ការភ្ជាប់រវាងប្រទេសសហរដ្ធអាមេរិចគឺបានបង្កើតនៅក្នុងឆ្នាំ១៩០១។នៅក្នុងឆ្នាំ១៩០៩លោកMarconiបានចែកពានរង្វាន់ណូបែលនៅក្នុងរូបវិទ្យាសំរាប់ទូសារគ្មានខ្សែរបស់គាត់។ហើយពេលនោះគាត់បានក្លាយទៅជាអ្នកមានម្នាក់។
វិទ្យុទូរសាគ្មានខ្សែរបស់លោកMarconi
បានបញ្ជូនត្រឹមសញ្ញា។ហើយសំឡេងរបស់វាបានគ្របដណ្ដប់នៅពោពេញខ្យល់ដូចដែលយើងបានដឹងហើយថាវាដូចជាសព្វថ្ងៃដែលបានក្លាយមកតាំងពីឆ្នាំ១៩២១។លោកMarconiបានទៅណែនាំពីល្បឿនខ្លីនៃការបញ្ជូនសារនៅក្នុងឆ្នាំ១៩២២។លោកMarconiមិនបានបង្កើតវិទ្យុមុនគេទេទោះបីជាយ៉ាងណាក៏ដោយបួនឆ្នាំមុនលោកMarconiបានចាប់ផ្ដើមធ្វើពិសោធន៍កម្មជាមួយនិងទូសារគ្មានខ្សែគឺ Nikola
Tesla។លោកSerbដែលជាបានផ្លាស់ទៅសហរដ្ធអាមេរិចនៅឆ្នាំ១៨៨៤ក្នុងការបង្កើតនៃគំរូទ្រឹស្ដីសំរាប់វិទ្យុ។លោកTeslaបានព្យាយាមប្រឆាំងនូវពាក្យអធិប្បាយរបស់លោកMarconiនៅក្នុងឆ្នាំ១៩១៥ដោយមិនបានជោគជ័យ។នៅក្នុងឆ្នាំ១៩៤៣តុលាការជាន់ខ្ពស់របស់សហរដ្ធអាមេរិចបានធ្វើការសំរេចចិត្តឡើងវិញ។ហើយលោកTeslaបានទទួលស្គាល់ថាអ្នកដែលបានបង្កើតវិទ្យុគឺលោកMarconiទោះបីជាគាត់មិនបានកំពុងធ្វើការបង្កើតវិទ្យុ។ហើយនៅក្នុងបញ្ហានេះផងដែរក៏មានការប្ដឹងទាមទារអោយសងជម្ងឺចិត្តជាច្រើនរូបផងដែរ។
នៅក្នុងប្រទេសឥណ្ឌាមានអ្នកវិទ្យាសាស្រ្ដដែលមានឈ្មោះថា J.C.Boseបានធ្វើបទបង្ហាញអំពីការផ្ដល់សារដោយវិទ្យុនៅក្នុងឆ្នាំ១៨៩៦នៅក្នុងCalcuttaរវាងអភិបាលខេត្តចក្រភពអង់គ្លេស។ការបញ្ជូនពត៌មានរបស់វាគឺបានចម្ងាយត្រឹមតែបីម៉ាយពីគណះប្រធានាធិបតេយ្យនិងទៅកន្លែងវិទ្យាសាស្រ្ដនៅក្នុងCacutta។
ឧបករណ៍នេះនៅតែមាននៅក្នុងសារមន្ទីវិទ្យាសាស្រ្ដនៃសកលវិទ្យាលយ័Cacutta។ដូច្នេះការសរសេររបស់អ្នកវិភាគទានគឺលោកDipak Basuបានធ្វើការបញ្ជាក់ទៅលើការប្ដឹងរបស់IEEEនៅខែមករាឆ្នាំ១៩៩៨។ការបំភ្លឺរបស់គាត់ដដែលទាំងពីរនៅក្នុងសង្គមនៃស្ដេចនៅក្នុងទីក្រុងឡុងដ៏ក្នុងឆ្នាំ១៨៩៩ដែលមានការប្រឈមមុខនឹងម្ចាស់នៃប្របែលពានរង្វាន(អ្នកឈ្នះពានរង្វាន់Nobelរូបវិទ្យានៅក្នុងឆ្នាំ១៩០៤)គឺលោកJ.A.Fleming.។
Subscribe to:
Posts (Atom)


