Saturday 4 May 2013

សាលាដុន បូស្កូមានគំរោងសាងសង់ប៉ុស្ដិ៍វិទ្យុ

ដុនបូស្កូមានគំរោងក្នុងការបង្កើតប៉ុស្តវិទ្យុ
កាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០១៣ប្រមាណម៉ោង១០:៣០នាទីព្រឹក នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូកែបបានអោយដឹងថា
សាលាដុនបូស្កូខេត្តកែបនិងមានគំរោងសាងសង់ស្ថានីយ៍ប៉ុស្ដិ៍វិទ្យុ
នៅពេលឆាប់ៗនេះ។ ហើយក្នុងនោះផងដែរសាលាក៏បានសាងសង់
អាគារមួយខ្នងដែលមានកំពស់ប្រមាណ២០ម៉ែតដែលចែកចេញបីជាន់
គឺជាន់ខាងលើគឺជាកន្លែងស្នាក់ក្នុងរបស់សិស្សានុសិស្សប្រុស រីឯជាន់កណ្តាលគឺបន្ទប់របស់ផ្នែកពត័មានវិទ្យានិងផ្នែកគ្រប់គ្រង់ការិយាល័យ
និងជាន់ដែលនៅក្រោមគេបង្អស់គឺជាផ្នែកទំនាក់ទំនងសង្គមនិងសារពត័មាន
ដែលមានបន្ទប់ចំនួន៩បន្ទប់រួមនិងបន្ទប់ស្ទូឌីយោចំនួនបីទៀត។

ការទទួលនូវសំភារះថ្មីនៃសាលាដុន បូស្កូខេត្តកែប


សាលាដុនបូស្កូកែបទទួលបានសំភារៈថ្មី

​      
  កាលពីលា្ងចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ ​វេលាម៉ោងប្រមាណ៧​យប់ កន្លងទៅនេះសាលា បណ្តុះបណ្តាលវិជ្ជាជីវះដុនបូស្កូខេត្តកែប បានទទួលជំនួយពីសប្បុរសជននៅក្រៅប្រទេសជាសំភារៈ
សិក្សាសំរាប់ជួយដល់ការសិក្សារបស់សិស្សានុសិស្សក្រីក្រនៅសាលាដុន បូស្កូ ខេត្តកែប
ចំនួនមួយកុងតាណឺក្នុងនោះមានដូចជា កៅអីចំនួន១០៨កៅអី,​តុការិយាល័យចំនួន៣​ទូដាក់ឯកសារចំនួន៥​ព្រមទាំងមានតុសំរាប់ពិសោធន៏ចំនួន១​ហើយនិងសីមីចំនួន៦១សំរាប់ផ្ទុកឯកសារបស់បុគ្គលិកនៃសាលាដុន បូស្កូ ខេត្តកែប រួមជាមួយតុធម្មតាចំនួន៤១ផងដែរ។​