Saturday 4 May 2013

សាលាដុន បូស្កូមានគំរោងសាងសង់ប៉ុស្ដិ៍វិទ្យុ

ដុនបូស្កូមានគំរោងក្នុងការបង្កើតប៉ុស្តវិទ្យុ
កាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០១៣ប្រមាណម៉ោង១០:៣០នាទីព្រឹក នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូកែបបានអោយដឹងថា
សាលាដុនបូស្កូខេត្តកែបនិងមានគំរោងសាងសង់ស្ថានីយ៍ប៉ុស្ដិ៍វិទ្យុ
នៅពេលឆាប់ៗនេះ។ ហើយក្នុងនោះផងដែរសាលាក៏បានសាងសង់
អាគារមួយខ្នងដែលមានកំពស់ប្រមាណ២០ម៉ែតដែលចែកចេញបីជាន់
គឺជាន់ខាងលើគឺជាកន្លែងស្នាក់ក្នុងរបស់សិស្សានុសិស្សប្រុស រីឯជាន់កណ្តាលគឺបន្ទប់របស់ផ្នែកពត័មានវិទ្យានិងផ្នែកគ្រប់គ្រង់ការិយាល័យ
និងជាន់ដែលនៅក្រោមគេបង្អស់គឺជាផ្នែកទំនាក់ទំនងសង្គមនិងសារពត័មាន
ដែលមានបន្ទប់ចំនួន៩បន្ទប់រួមនិងបន្ទប់ស្ទូឌីយោចំនួនបីទៀត។
ហើយជាពិសេសទៅទៀតនោះលោកពុក លី សំណាង និងលោកគ្រូអ្នកគ្រូនៅសាលាដុន បូស្កូខេត្តកែបនេះបានបញ្ជាក់អោយដឹងថាអាគារមួយខ្នងនេះបានចំណាយ
ជាទឹកប្រាក់អស់ប្រមាណមួយម្ភៃម៉ឺនដុលា្លសហរដ្ឋអាមេរិចដែលជាជំនួយរបស់សប្បុរសនៅក្រៅប្រទេស។ថ្មីៗនេះសាលាកំពុងកសាងកន្លែងកាត់ត សំលេងនិងថតរឿង ដែលចែកចេញជាបីបន្ទប់ គឺបន្ទប់សំរាប់ថតសំលេងចំណាយទឹកប្រាក់អស់២៥៣៨.៧៥ដុល្លាសហរដ្ឋអាមេរិច,​បន្ទប់សំរាប់ផ្សាយដែលចំណាយទឹកប្រាក់អស់២៩១៨,១៧ដុល្លាសហរដ្ឋអាមេរិចចំនែកឯបន្ទប់ចុងក្រោយគេនេះគឺជាបន្ទប់ស្ទូឌីយោចំណាយអស់ទឹកប្រាក់១៧១,៥០ដុល្លាសហរដ្ឋអាមេរិច ព្រមទាំងមានប្រព័ន្ឋការពារសុវត្តិភាពរន្ទះបាញ់ផងដែរដែលចំណាយទឹកប្រាក់៦៥៣​ដុលា្លសហរដ្ឋអាមេរិច។ហើយលោកគ្រូ ប្រាក់សាខនដែលជាអនុប្រធានផ្នែកទំនាក់ទំនងសង្គម និងសារពត៌មានបានបន្ថែមទៀតថាគ្រប់ឧបករណ៏ដែលបំពាក់ក្នុងបន្ទប់ទាំងត្រូវបាននាំចូលពីបរទេសគឺប្រទេសសាំង ហ្គាពូ និងត្រូវធ្វើឡើងដោយអ្នកមានជំនាញពីប្រទេសសាំងហ្គាពូផងដែរ។ លើសពីនេះទៅទៀតលោកក៏បានបន្តថាពួកយើងនឹងបង្កើតស្ថានីយ៏វិទ្យុមួយប្រចាំនៅក្រុងកែបប៉ុន្តែពួកយើងកំពុងតែចំាជំនួយពីសប្បុរសជននៅក្រៅប្រទេសពេលដែលយើងមានលទ្ឋភាពគ្រប់គ្រាន់ហើយយើងនឹងដំណើរការកសាងវា។ចុងក្រោយលោកសូមអំពាវនាដល់សប្បរសជនទាំងក្នុងនិងក្រៅប្រទេសដែលមានចិត្តទឹកចិត្តចង់ជួយដល់ជនក្រីក្រនិងសិស្សានុសិស្សដែលមានមិនលទ្ឋភាពក្នុងការបន្តការសិក្សានៅសកលវិទ្យាល័យនានាដើម្បីអោយពួកគាត់មានអនាគតអាចជួយខ្លូនឯងរស់បាននិងជួយអភិវឌ្ឍប្រទេសកម្ពុជាផង ម្យ៉ាងទៀតវាក៏អាចជួយកាត់បន្ថយសង្គមជាតិកម្ពុជាបានមួយផ្នែកដែរ។​ ជាថ្មីម្តងទៀតលោកគ្រូក៏សូមអរគុណសប្បុរសដែលបានផ្តល់សំភារៈឬជាទឹកប្រាក់ដល់សាលាដុនបូស្គូរហូតមកនិងសូមអោយលោកបន្តការជួយទៀតដើម្បីកូនខ្មែរមានអនាគតល្អ។