ពិធីផ្សព្វផ្សាយភូមិឃុំមានសុវត្តិភាព
កាលពីព្រឹកថ្ងៃសុក្រទី២៦ខែមេសាឆ្នាំ២០១៣
កន្លងទៅនេះ មានការប្រារព្ធពិធីផ្សព្វផ្សាយអំពី ភូមិឃុំមានសុវត្តិភាព ដែលមានការចូលរួមពីលោកងិន
ងិនដាអភិបាលក្រុងកែប លោកអធិការ និងមន្រ្តីក្រោម
ឳវាទមួយចំនួនទៀតព្រមទាំងលោកពុកលី
សំណាងអធិការគ្រប់គ្រងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល
នៅទីនេះហើយដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ
ក្រុងកែប ខេត្តកែប។
ដែលបានចាប់ផ្ដើមពីម៉ោងប្រាំបីព្រឹកដល់ម៉ោងដប់មួយព្រឹក។ហើយក្នុងនោះផងដែរលោកអធិការ
ក៏បានលើកឡើងអំពីបញ្ហាភូមិឃុំមានសុវត្តិភាព
និងបានឡើងបកស្រាយនូវរាល់ចំនុច
និងចម្ងល់ដែលពាក់ពន្ធ័នៅក្នុងកម្មវិធីនេះ
ដែលរួមមាន៖ គោលការណ៍ទាំងអស់៩ចំនុចធំៗគឺ៖
១.
គ្មានអំពើឆក់ប្លន់ ឬចោរកម្មគ្រប់ប្រភេទ
២.
គ្មានការប្រើប្រាស់គ្រឿងញៀនអ្វីទាំងអស់
៣.
គ្មានអំពើអាណាចារឬការជួញដូរក្មេង និងស្រ្ដី
៤.
គ្មានក្មេងទំនើង និងជនអន់ពាលខិលខូច
៥.
គ្មានការលេងល្បែងស៊ីសង និងការភ្នាល់គា្នជាដើម
៦.
គ្មានគ្រោះថ្នាក់ចរាចរណ៍
៧.
គ្មានគ្រោះថ្នាក់ដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
៨.
គា្មនគ្រោះមហន្តរាយផ្សេងៗកើតឡើង
៩.
មានការត្រួតពិនិត្យនូវអំពើខុសច្បាប់។
ក្រោយពីលោកអធិការបានឡើងបកស្រាយរួចរាល់អំពីចំនុចទាំងប្រាំបួននេះរួចរាល់ហើយ
លោកអភិបាលក្រុងក៏បានលើកនូវចំនុចផ្សេងៗ
ជាច្រើនទៀតនិងបានបញ្ជាក់បន្ថែមអំពីចំនុចផ្សេងៗនេះផងដែរ។