WampServer គឺជាកម្មវិធីមួយដែលពេញនិយម
និងមានសារៈប្រយោជន៍ ពិសេសសម្រាប់លោកអ្នកជាអ្នកបង្កើតគេហទំព័រ (Web
developer) ដែលកម្មវិធីនេះនឹងជួយសម្រួលក្នុងការបង្ហាញនូវលទ្ធផលឲ្យលោកអ្នកបានឃើញនូវកិច្ចការដែលយើងបានធ្វើការនៅលើគេហទំព័រដោយមិនចាំបាច់មាន
Internet ។
នៅពេលដែលយើងបានដំឡើង កម្មវិធី Warmserដំបូង លោកអ្នកអាចនឹងអាចជួបនឹងបញ្ហា ជាមួយនឹង localhost នៅក្នុង Windows 8 ដែលបានបង្ហាញថា Forbidden មានបញ្ហាបន្ដិចបន្ដួច ។ ហើយដើម្បីដោះស្រាយនូវបញ្ហាខាងលើ សូមមើលការណែនាំដូចខាងក្រោម ៖

ជាដំបូង សូមធ្វើការដំឡើង WampServer
ជាធម្មតា ។
បន្ទាប់ពីមក សូមធ្វើការ click នៅលើ icon របស់ WampServer និង Apache > httpd.conf ។
យើងនឹងទទួលបានផ្ទាំងកម្មវិធី notepad ដូចខាងក្រោម សូមចុច Ctrl+F ដើម្បីស្វែងរកពាក្យ “Allow
from 127.0.0.1″
រួចធ្វើការវាយបញ្ចូលនូវពាក្យ “Allow from ::1″ នៅពីក្រោមនោះ ។
បន្ទាប់មក សូមធ្វើការរក្សាទុក និងធ្វើការ
Restart services ជាការស្រេច
។
ចំណាំ លោកអ្នកអាចចូលទៅកែ localhost
ជា domain name តែម្តងក៏បានដោយចូលទៅកាន់ %WinDir%\System32\Drivers\Etc និងធ្វើការបើក file ដែលមានឈ្មោះថា hosts ជាមួយ text editor ដូចជា notepad++ ជាដើម រួចធ្វើការកែពាក្យ localhost
នៅត្រង់កន្លែង 127.0.0.1 នោះជា domain ដែលលោកអ្នកចង់បាន ។
គួររំឮកផងដែរថា ចំពោះលោកអ្នកដែលប្រើ WampServer
ថ្មីចាប់ពី 2.4 នឹងមិនមានបញ្ហាជាមួយ localhost នេះទៀតឡើយ។