Tuesday 26 November 2013

ការទៅចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សាយបន្ដផ្ទាល់របស់វិទ្យុជាតិប្រាំបួនមករា





ខេត្តកំពត៖ កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ នៅសាលាឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពតមានការផ្សាយ បន្ដផ្ទាល់ពីក្រុមការងាររបស់វិទ្យុជាតិ ៩មករាដែលមានកំរិតនៃការផ្សាយគឺប្រេកង់FM 99.70 MHz ក្រោមប្រធានបទទីមួយស្ដីអំពីការកសាងផ្ លូវឆ្លងកាត់ឃុំស្វាយទងខាងជើង និងឃុំស្វាយទងខាងត្បូង និងប្រធានបទទីពីរស្ ដីអំពីសារៈសំខាន់នៃវេទិកាសាធារណៈ ។ 


ហើយក្នុងការប្រារព្ធនៃកម្មវិធីនេះផងដែរ ក៏មានការចូលរួមពីសំណាក់ លោក អ៊ុង ស៊ីណាត
ជាអភិបាលស្រុកកំពង់ត្រាច , លោកមេឃុំស្វាយទងខាងជើង,លោកមេឃុំស្វាយទងខាងត្យូង,
លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាអនុវិទ្យាល័យភ្នំក្ងាបចំនួន២០នាក់ស្រី១០នាក់ និងប្រុស១០នាក់ ។សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម​ និងសារពត៌មាននៃសាលាបច្ចេកទេស ដុន បូស្កូខេត្តកែបចំនួន១៧នាក់ ស្រីចំនួន៥នាក់ និង ប្រុសចំនួន១២នាក់ និងលោកគ្រូប្រធាន
ផ្នែកចំនួនមួយនាក់ និងប្រជាពលរដ្ធដែលមានទីលំនៅទីនោះដែលពួកគាត់បានមកចូលរួម ។ព្រមទាំងក្រុមការងារ របស់វិទ្យុជាតិ៩មករាខេត្តកំពត ។ហើយក្នុងការដំណើរការកម្មវិធីនេះផង យើងឃើញថាមានប្រជាពលរដ្ធជាច្រើននាក់បានមានជាមតិ និងយោបល់ដ៏ក្បោះក្បាយ និងមាន
អត្ថន័យដើម្បីអោយលោក វាគ្មិនដោះស្រាយនូវចម្ងល់របស់ពួកគាត់។ហើយកម្មវិធីនោះបានប្រារព្ធ
អស់រយះពេល ជាច្រើនម៉ោងផងដែរ ។