Juan Cabana ជាអ្នកជំនាញស្រាវជ្រាវប្រមែប្រមូលសភាវៈដូចត្រី ។ គាត់បានបើកសារៈមន្ទីរឯកជន១ ដើម្បីដាក់តាំង និងលក់សត្វចម្លែកៗទាំងនោះ ។
សត្វចម្លែកៗនៅក្នុងមន្ទីររបស់ Juan មានរាងរៅគួរឲ្យខ្លាច រួមទាំងប្រភេទសត្វអាចរស់នៅលើគោក និងទឹកបាន ក៏ដូចជាសត្វដែលមានរាងរៅដូច “មនុស្សត្រី” រស់នៅយ៉ាងជ្រៅក្រោមបាតសមុទ្រ ។
Juan ដែលជាម្ចាស់សារៈមន្ទីរឲ្យដឹងថា គាត់តែងដើរតាមឆ្នេរសមុទ្ររហោស្ថាន បំណងស្វែងរកឆ្អឹងសត្វ ដែលគាត់ហៅថា “ទេពមច្ឆា” ដែលគ្រាមានជីវិត ពួកវាអាចសម្ងំរស់នៅយ៉ាងជ្រៅយូរ នាបាតសមុទ្រជ្រៅៗ ។
ពេលវាងាប់នោះ ព្យុះរលកនឹងនាំពពួកសត្វទៅតំបន់ងងឹតស្តុបនាបាតសមុទ្រ មកសំដិលខ្លួននៅវាលសខ្សាច់សស្គុះ ។ សត្វមួយចំនួន គឺលោកទិញពីពលរដ្ឋរស់នៅតាមតំបន់ទាំងនោះ ។ បទពិសោធន៍របស់លោកគឺៈ ពពួកឆ្អឹងសត្វទាំងនេះ គេរកឃើញនៅទីផ្សាររហោស្ថាន តាមឈូងសមុទ្រតូចៗ ។គាត់បានប្រមែប្រមូលសត្វទាំងនោះ រួច “បង្គ្រប” បន្ថែមស្រទាប់ “ស្បែក” រួចថែរក្សាវាទុក បំណងចង់ឲ្យមនុស្សលោកដឹងថា ពុំមែនមានតែអម្បូរមនុស្សទេ ដែលឆ្លាតវៃលើភពផែនដីដ៏ស្រស់បំព្រងនេះ ។ វានៅទន្ទឹមប្រកៀកជាមួយមនុស្សលោក គ្រាន់តែសម្របខ្លួនក្នុងបរិស្ថានសមុទ្រប៉ុណ្ណោះ ។
ហេតុនេះឯង ដំណើរផ្សងព្រេង និងស្វែងរករបស់ Juang គ្មានទីបញ្ចប់... ៕
ប្រភពមកពី ៖http://ksn-news.com/index.php?option=com_k2&view=item&id=10053%3A2014-04-28-01-48-34&Itemid=262