សាលាដុនបូស្កូកែបទទួលបានសំភារៈថ្មី
កាលពីលា្ងចថ្ងៃទី២៦
ខែមេសា ឆ្នាំ២០១៣ វេលាម៉ោងប្រមាណ៧យប់ កន្លងទៅនេះសាលា បណ្តុះបណ្តាលវិជ្ជាជីវះដុនបូស្កូខេត្តកែប
បានទទួលជំនួយពីសប្បុរសជននៅក្រៅប្រទេសជាសំភារៈ
សិក្សាសំរាប់ជួយដល់ការសិក្សារបស់សិស្សានុសិស្សក្រីក្រនៅសាលាដុន
បូស្កូ ខេត្តកែប
ចំនួនមួយកុងតាណឺក្នុងនោះមានដូចជា កៅអីចំនួន១០៨កៅអី,តុការិយាល័យចំនួន៣ទូដាក់ឯកសារចំនួន៥ព្រមទាំងមានតុសំរាប់ពិសោធន៏ចំនួន១ហើយនិងសីមីចំនួន៦១សំរាប់ផ្ទុកឯកសារបស់បុគ្គលិកនៃសាលាដុន
បូស្កូ ខេត្តកែប រួមជាមួយតុធម្មតាចំនួន៤១ផងដែរ។ តាមការបញ្ជាក់ពីលោកឪពុក លីសំណាងដែលជាអធិការសាលានិងលោកគ្រូអ្នកគ្រូបានអោយដឹងទៀតថាសំភារៈទាំងអស់នេះគឺយើងទទួលបានពីមនុស្សដែលមានក្ដីចិត្តសុប្បរសដែលលោករស់ក្រៅប្រទេស ដើម្បីជួយដល់យុវជនក្រីក្រដែលគ្មានលទ្ធភាពរៀននៅសាកលវិទ្យាល័យដូចជា អ្នកដទៃ។លើសពីនេះទៅទៀតសំភារៈនេះត្រូវបានដឹកពីប្រទេសសហរដ្ឋអាមេរិចមកកាន់ប្រទេសកម្ពុជាយើងតាមរយៈកប៉ាល់ដែលត្រូវចំណាយពេលអស់ចំនួនពីរខែទើបមកដល់សាលាដុនបូស្កូនេះ។ ហើយលោកពុក លី សំណាង និងលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សនៃសាលាដុន បូស្កូខេត្តកែប ក៏បានអរគុណចំពោះសប្បុរសជនដែលបានបន្តការផ្តល់ជំនួយនិងជួយដល់សាលាដុនបូស្កូកន្លងមក។ លោកក៏បានបញ្ចាក់ទៀតដែរថា សាលាដុន បូស្កូ អាចដំណើរការទៅបានក៏អាស្រ័យលើ ជំនួយដែលសុប្បរសជនជួយពួកយើងនេះដែរ។
ជាចុងក្រោយលោកលីសំណាងក៏សំណូមពរអោយសិស្សានុសិស្សជួយថែរក្សាសំភារៈទាំងនេះអោយបានគង់វង្សនិងខិតខំរៀនសូត្រដើម្បីឆ្លើយតបទៅនឹងការជួយរបស់សប្បុរសដែលលោកបានខិតខំជួយយើង។