ពិធីមង្គលការ
អាពាហ៍ពិពាហ៍គឺជាពិធីមួយដែលមនុស្សពីរនាក់
ត្រូវបានរួបរួមក្នុងមង្គលការនេះ
ដែលគេហៅថាកូនកម្លោះ និងកូនក្រមុំ។ ប្រពៃណីអាពាហ៍ពិពាហ៍និងទំនៀមទម្លាប់
ខុសគ្នាយ៉ាងខ្លាំងរវាងវប្បធម៌ក្រុមជនជាតិភាគតិចសាសនា
កម្ពុជាក៏មានពិធីមង្គលការនេះផងដែរដែលមានតាំងពី យូរយា
ណាស់មកហើយគឺតាំងពីដូនតាយើងមកម្លេះរហូតមកដល់សព្វ
ថ្ងៃនេះ។
នៅពេលដែលកូនប្រុសស្រីខ្មែរយើងរៀបមង្គលការ
គេតែងឃើញមានញាត្តិ
មិត្តជិតឆ្ងាយ
និងបងប្អូនមកជុំគ្នា
តែមួយដើម្បីជួយគ្នាទៅវិញទៅមកហើយដើម្បីប្រារព្ធពិធីនេះបាន
គេត្រូវមានឪពុកម្ដាយនិងចាស់ទុំនិងញាតិមិត្តទាំងសងខាង
ដើម្បីចូលរួមហើយកាលពីដើមគេប្រារព្ធពិធីនេះមានរយះពេល
បីថ្ងៃបីយប់
តែក្រោយមកគេបានយកត្រឹមតែមួយថ្ងៃកន្លះប៉ុន្នោះ
មកដល់សព្វថ្ងៃនេះ។ហើយការប្រារព្ធពិធីនេះ
នៅពេលល្ងាចយប់
ថ្ងៃទីមួយគេបានប្រារព្ធពិធីមួយដែលគេហៅថាពិធីសូត្រមន្ដ
ឬហៅថាថ្ងៃចូលរោង
និងបានប្រារព្ធពិធីផ្សេងៗទៀត។ហើយនៅថ្ងៃទីពីរជាថ្ងៃពិសេសដែលគេប្រារព្ធធ្វើមួយថ្ងៃពេញ
ក្នុងទំរង់ធ្វើជាលក្ខណះប្រពៃណីតាំងពីបុរាណកាល
និងជា
ទំនៀមទំលាប់ជាមួយកូនក្រមុំ
និងកូនកំលោះដោយញាត្តិមិត្ត
បងប្អូនមកជួបជុំនិង
ជាថ្ងៃមួយដែលបានបញ្ជាក់ថាអ្នកទាំងពីរ
បានក្លាយជាប្ដី
ប្រពន្ធនឹងគ្នាចាប់ពីពេលនេះតទៅនិងបានចាក
ចេញពីផ្ទះឪពុកម្ដាយរបស់គេរៀងៗខ្លួន ដើម្បីកសាងសុភមង្គល
ថ្មីជាមួយគ្នានៅក្នុងជីវិតថ្មីរបស់ពួកគេ។ហើយគេបានប្រារព្ធពិធីនេះតាំងពីព្រលឹមទល់ដល់យប់។
និងនៅពេលយប់គេនាំគ្នាបរិភោគអាហារជុំគ្នាឬហៅថាពិធីទទួលភ្ញៀវចូលញ៉ាំអាហារនៅខាង
ផ្ទះការនោះ និងរាំលេងកម្សាន្ដជួបជុំបងប្អូន
និងញាតិ្តមិត្តជិតឆ្ងាយ។ហើយមុនពេលរៀបមង្គល
ការឬអាពាហ៍ពិពាហ៍គេក៏មានប្រារព្ធពិធីមួយចំនួនទៀតដែរដែលគេហៅថាពិធីចែចូវ
ឬចូលស្ដី
ដណ្ដឹងដែលមានការជាប់ជាមួយនូវ៖អំណោយទានមួយចំនួនដូចជា៖
(តង្វាយ, ចិញ្ជៀន
ធាតុនិមិត្តសញ្ញា, ផ្កា, លុយ នំ ចេក ផ្លែឈើផ្សេងៗជាច្រើនទៀត)។ហើយពិធីនេះគេបានប្រារព្ធ
មានរយះពេលបីដង៖
១.
លើកទីមួយគេហៅថាពិធីចែចូវ
២.
លើកទីពីរគេហៅថាពិធីចូលស្ដីដណ្ដឹង និងភ្ជាប់ពាក្យ
៣.
លើកទីបីគេហៅថាពិធីមង្គលការ ឬពិធីអាពាហ៍ពិពាហ៍។
ជាធម្មតាមុននឹងឈានចូលដល់ថ្ងៃរៀបមង្គលការ ប្រជាជនកម្ពុជាត្រូវគោរពតាមទំនៀម
ទម្លាប់ប្រពៃណីជាតិ និងច្បាប់អាពាហ៍ពិពាហ៍។មាតាបិតាទាំងសងខាង និងសាមីខ្លួនទាំង
ពីរត្រូវរៀបចំឯកសារមួយចំនួន
ដើម្បីសុំការអនុញ្ញាតពីរដ្ឋអំណាចមូលដ្ឋានដែលគូរស្វាមី
ភរិយាត្រូវបំពេញនិងមានសំនុំបែបបទមុនពេលរៀបចំពិធីមង្គលការដូចខាងក្រោម៖
· សំបុត្រកំណើតមួយច្បាប់
· វិញ្ញាបនប័ត្របញ្ជាក់ទីលំនៅ
និងនៅលីវ
· សេចក្ដីប្រកាសពីកន្លែងរៀបការ
· លិខិតយល់ព្រមពីរដ្ឋអំណាច
ដោយសុំសំបុត្រអាពាហ៍ពិពាហ៍ពីរដ្ឋអំណាច និងបិទប្រកាសជាសាធារណៈឲ្យបាន១0ថ្ងៃមុនថ្ងៃរៀបការចូលមកដល់
· រៀបចំសម្លៀកបំពាក់រៀបការ
និងវត្ថុចាំបាច់ដទៃទៀត បើគូស្វាមីភរិយាថ្មីត្រូវទៅរស់នៅផ្ទះផ្សេង
· រៀបចំបញ្ជីឈ្មោះភ្ញៀវ
និងសំបុត្រអញ្ជើញ
· រកអាចារ្យ និងនិមន្តព្រះសង្ឃ
· រៀបចំកន្លែង
និងអាហារសម្រាប់ទទួលភ្ញៀវ
· រៀបចំអញ្ជើញភ្ញៀវឲ្យបានយ៉ាងតិច
៥ថ្ងៃមុនពេលរៀបការ
· សម្អាត និងតុបតែងផ្ទះសម្បែងឲ្យបានមុនពេលរៀបការ
១ថ្ងៃ ឬ២ថ្ងៃ។