Wednesday 6 November 2013

ការធ្វើទស្សនកិច្ចសិក្សារបស់ក្រុមសិស្សានុសិស្សនៃសាលាបច្ចេកទេសដុន បូស្កូ

ខេត្តកែប៖នៅថ្ងៃអង្គារ៍ទី០៥​ខែវិច្ឆិកាឆ្នាំ២០១៣នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប
បានមានដំណើរការទស្សនកិច្ចសិក្សាមួយដែលបានប្រព្រឹត្តិទៅនៅស្ថានីយ៍វិទ្យុជាតិ
៧មករាដែលមានប្រេកង់ផ្សាយ 99.70 MHz ដែលមានទីតាំងស្ថិតនៅភូមិ១​ សង្កាត់កំពង់
កណ្ដាល ខេត្តកំពត ។ហើយក្នុងការធ្វើទស្សនកិច្ចសិក្សានេះ ក៏មានការចូលរួមពីសំណាក់
ក្រុមការងាររបស់ស្ថានីយ៍វិទ្យុជាតិ៧មករា និង អ្នកស្ម័គ្រចិត្តមកពី ប្រទេសអាឡឺម៉ង់
         គឺ
Mr WalfgangនិងMr Michael លោកគ្រូផ្នែកទំនាក់ទំនងសង្គមព្រមទាំង សិស្សានុសិស្សផ្នែក
ទំនាក់ទំនងសង្គម និងសារពត៌មានឆ្នាំទីពីរនៃសាលាបច្ចេកទេសដុន បូស្កូខេត្តកែប និង
សាលាដុន បូស្កូខេត្តព្រះសីហនុ ក្នុងការទៅសិក្ខាសិលានេះផងដែរគឺក្នុងគោលបំណង
អោយសិស្សានុសិស្សបានយល់ដឹងក្នុងការធ្វើកម្មវិធី និងទទួលចែករំលែកបទពិសោធន៍
ហើយការធ្វើសិក្ខាសិលានេះមានរយះពេលមួយម៉ោងពេញគឺចាប់ពីម៉ោង ៩៖០០AM
ដល់ម៉ោង ១០៖០០AM ។ហើយក្រោយពីបានបញ្ជប់មកក៏មានការថតរូបទុកជាអនុស្សារីយ៍
រវាងសិស្សានុសិស្ស និងបុគ្គលិកសា្ថនីយ៍វិទ្យុជាតិនោះផងដែរ ។