Thursday 14 November 2013

ការចែកសញ្ញាប័ត្រជូនសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន

ខេត្តកែប ៖ នាយប់ថ្ងៃព្រហស្បត្តិ៍ទី១៤ខែវិច្ឆិកាឆ្នាំ២០១៣កន្លងទៅនេះ​ នៅសាលាបច្ចេកទេសដុន បូស្កូខេត្តកែបមានការចែកសញ្ញាប័ត្រជូនដល់សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត៌មានទាំងពីរក្រុម គឺសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន នៃសាលាបច្ចេកទេស ដុន បូស្កូខេត្តកែប និងសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន នៃសាលាបច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ ដែលមានសិស្សសរុបចំនួន៣៤នាក់ ដែលមានសិស្សស្រីចំនួន០៩នាក់ និងសិស្សប្រុសចំនួន២៥នាក់ដោយទទួលបាននូវភាពជោគជ័យ គ្រប់ៗគ្នា។
ហើយក្នុងឳកាសនោះផងដែរ ក៏ជាឳកាសមួយសំរាប់អោយសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន ទាំងពីរក្រុមបានថ្លែងនូវអំណរគុណ និងបានបង្កើតជាកម្មវិធីមាន រាំ និងសម្ដែងជាច្រៀង ជូនដល់អ្នកស្ម័គ្រចិត្តដែលមកពីប្រទេសអាឡឺម៉ង់ គឺលោកតា​ ហ្វ័កហ្គាន់ (​Mr Walfgang) និងលោកម៉ៃខល (Mr Michael) ដែលលោកទាំងពីរបានចំណាយពេលវេលាដ៏មានតម្លៃ ដែលមានរយះពេលជិតមួយខែកន្លះគឺចាប់ពីថ្ងៃទី០៧ខែតុលាឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៣ដើម្បីមកចែករំលែកបទពិសោធន៍អំពីផ្នែកវិទ្យុ(Radio) ដល់សិស្សានុសិស្សផ្នែកទំនាក់ទំនាក់សង្គម និងសារពត៌មានទាំងពីរក្រុម ។ ហើយនៅក្នុងនោះផងដែរក៏មានការសម្ដែងបន្តិចបន្ដួចពីក្រុមសិស្សានុសិស្ស នៃសាលាបច្ចេកទេសដុន បូស្កូខេត្តកែប។