Thursday 14 November 2013

ការវិលត្រលប់ទៅវិញរបស់ក្រុមសិស្សានុសិស្សនៃសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុ

កែប ៖ នៅព្រឹកថ្ងៃសុក្រទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៣ក្រុមសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត៌មានខេត្តព្រះសីហនុបានវិលត្រលប់ទៅសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុវិញហើយក្រោយពីបានមកសិក្ខាសាលាជាមួយលោកតាហ្វ័កហ្គាន់(Mr Walfgang) និងលោកម៉ៃខល(Mr Michael)នៅសាលាបច្ចេកទេសដុន បូស្កូខេត្តកែបជាមួយក្រុមសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន ខេត្តកែប អស់រយះពេលមួយខែកន្លះដែលចាប់ពីថ្ងៃទី០១ខែ តុលា ឆ្នាំ ២០១៣ដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៣។
ហើយការវិលត្រលប់របស់ពួកគេទទួលបាននូវភាពជោគជ័យដោយពួកគេទទួលបាននូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាច្រើនពីសាលាបច្ចេកទេសដុន បូស្កូខេត្តកែប។ការវិលត្រលប់នោះមិនមានបញ្ហាអ្វីនោះឡើយដោយមានលោកគ្រូ និងលោកពុក លី សំណាងបានជូនពូកគេត្រលប់ទៅផ្ទះ ក៏ដូចជាសាលារបស់ពួកគេវិញ ដែលមានសិស្សសរុបចំនួន១៧នាក់សិស្សស្រីចំនួន០៤នាក់ និងសិស្សប្រុសចំនួន១៣នាក់។