Thursday 14 November 2013

ការបើកបវេសមកាលនៃសាលាបច្ចេកទេសដុន បូស្កូខេត្តកែប

ខេត្តកែប៖កាលពីព្រឹកថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០១៣ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបាន
ប្រារព្ធពិធី បើកបវេសមកាលដែលមានលោកអធិការសាលាលោកពុក លី សំណាង ។
លោកគ្រូអ្នកគ្រូនិងសិស្សទាំងអស់បានចូលរួមនៅក្នុងសាលាដោយសេចក្ដីរីករាយក្នុងឆ្នាំសិក្សាថ្មីគឺ ២០១៣ -២០១៤ដែលមានទាំងសិស្សឆ្នាំទីមួយនិងឆ្នាំទីពីរបានចូលរួមគ្នាដើម្បីបង្កើតជាការបើក
បវេសមកាលថ្មីនេះ ។ហើយការបើកបវេសកាលនេះផងដែរក្នុងនោះរួមមានជាច្រើនផ្នែកដូចជា៖


  1. ផ្នែក ទំនាក់ទំនងសង្គម និងសារពត៌មាន
  2. ផ្នែក សណ្ធាគារ និង កាត់ដេរ
  3. ផ្នែក ពត៌មានវិទ្យា
  4. ផ្នែក​ អគ្គិសនី
  5. ផ្នែក កសិកម្ម
  6. ផ្នែក សិល្បះ និង របាំ
  7. ផ្នែក គ្រប់គ្រងការិយាល័យ
  8. ផ្នែក អាហារ និង ភេសជ្ជៈ
ហើយក្រោយពីបានបើកបវេសកាលរួចរាល់មកនៅក្នុងសាលាបច្ចេកទេសដុន បូស្កូខេត្តកែបបាន
ធ្វើការបង្រៀនទៅតាមផ្នែកនីមួយៗ ដែលមានសិស្សសរុបប្រមាណ ២០០នាក់រួមទាំងឆ្នាំទី មួយ និង ឆ្នាំទី ពីរ។