Monday 14 January 2013

ការសិក្ខាសាលានៅខេត្តកែបរបស់សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម


កាលពីថ្ងៃព្រហស្បត្តិ៍និងថ្ងៃសុក្រទី១០,១១ខែមករាឆ្នាំ២០១៣កន្លងទៅនេះនៅសាលាដុនបូស្កូខេត្តកែបមានការសិក្ខាសាលា មួយស្ដីអំពីការបង្កើតវិទ្យុតាមប្រពន្ធ័អ៊ីនធឹណេត(RADIO ONLINE)និងការសិក្ខាសាលាស្ដីអំពី"វិជ្ជាជីវះ​ អ្នកសារពត័មាន" ដែលមានការចូលរួមពីលោកគ្រូនៅក្នុងផ្នែកទំនាក់ទំនងសង្គម និងសារពត័មានទាំងអស់ទាំងនៅខេត្តកែប និងនៅខេត្តព្រះសី ហនុ ព្រមទាំងសិស្សានុសិស្សក្នុងផ្នែកទំនាក់ទំនងសង្គម និងសារពត័មានទាំងនៅខេត្តកែបនិងនៅខេត្តព្រះសីហនុទាំងឆ្នាំទី មួយនិងឆ្នាំទីពីរ ហើយក៏មានការចូលរួមពីលោកគ្រូណារីម ដែលមកពីទីក្រុងភ្នំពេញជាអ្នកការសែតនៅក្នុងក្រុមហ៊ុនខ្មែរដៀលី និងលោកតាឆាលេសមកពីប្រទេសហូឡង់ គាត់ជាអ្នកការសែតនៅប្រទេសហូឡង់ផងដែរ។និងជាមួយអ្នកគ្រូម៉ារៀដែលគាត់ បានជួយបង្រៀនសិស្សានុសិស្សទាំងអស់ អំពីការបង្កើតវិទ្យុអនឡាញ(Radio Online)ហើយការសិក្ខាសាលានេះបាន ប្រព្រត្តិ៍អស់រយះពេលពីរថ្ងៃប្រកបទៅដោយភាពដំណើរការល្អនិង ជោគជ័យយ៉ាងរលូន។