Thursday 14 March 2013

អំពីភពព្រះអាទិត្យ


យល់ដឹងអំពីភពព្រះអាទិត្យ


ព្រះអាទិត្យគឺផ្កាយមួយដែលមានអាយុប្រមាណ
ជាជាងរាប់ពាន់លានឆ្នាំមកហើយ។ព្រះអាទិត្យគឺផ្កាយមួយដែលនៅជិតផែនដីបំផុត។ព្រះអាទិត្យវិលមួយជុំម្ដងមានរយៈពេល២៧ថ្ងៃ។ព្រះអាទិត្យជាតារាដែលមានអាយុបានពាក់កណ្ដាល
នៃអាយុរបស់វាហើយឥឡូវនេះ។ឥឡូវព្រះអាទិត្យមានអាយុប្រមាណ៤.៥ពាន់លានឆ្នាំមកហើយ។យើងអាចនឹងគិតថាព្រះនឹងស្លាប់ភ្លាមៗ ប៉ុន្ដែវានឹងរក្សាពន្លឺរបស់វាប្រមាណជាជាងប្រាំពាន់លានឆ្នាំទៅមុខទៀត។
ផ្ទៃរបស់ព្រះអាទិត្យអាចហៅថាជាសុរិយាភាមណ្ឌល។សីតុណ្ហភាពនៃសុរិយាភាមណ្ឌលមានប្រហែល១០០០០អង្សាសេ(ហ្វារិនហៀត)រង្វាស់កំដៅរបស់អង់គ្លេស។ស្នូលរបសវាគឺនៅក្រោមបរិយាកាសរបស់វា។ បរិយាកាសនៅឯស្នូលរបស់វាគឺមានប្រហែល២៧ពាន់លានហ្វារិនហៀត គឺវាពិតជាក្ដៅខ្លាំងណាស់។វិមាត្ររបស់ព្រះអាទិត្យគឺមានប្រមាណ៨៧០០០០ម៉ាយ។ហើយព្រះអាទិត្យធំជាងផែនដីប្រមាណ១០៩ដង។ហើយវាធ្ងន់ជាង ៣៣៣០០០ដង។មានន័យថាប្រសិនបើអ្នកដាក់ព្រះអាទិត្យនៅលើជញ្ជីង នោះអ្នកនឹងត្រូវការវត្ថុ ៣៣៣០០០ដងដែលមានទំងន់ស្មើនឹងផែនដីនៅផ្នែកផ្សេងទៀតដើម្បីអោយវាមានសមាមាត្រនឹងគ្នា។
ព្រះអាទិត្យគឺជាតារាតែមួយគត់ដែលមានអាយុ១០០ពាន់លានឆ្នាំ។កាលពីសម័យមុនមនុស្សបានជឿថាព្រះអាទិត្យគឺជាដុំភ្លើងដែលដុតដោយព្រះជាម្ចាស់។ក្រោយមកមនុស្សបានគិតថាវាគឺជាវត្ថុរឹងមួយ ឬជាបាល់ទន់មួយ។ប្រមាណជាជាងមួយលានឆ្នាំផែនដីអាចមកខាងក្នុងព្រះអាទិត្យ។កាមើលព្រះអាទិត្យភ្លាមៗអាចធ្វើអោយភ្នែករបស់យើងខូចជាអចិន្រ្ដៃដោយសារវាមានពន្លឺខ្លាំង។ ហើយតារាភាគច្រើនបញ្ចេញពន្លឺនឹងកំដៅដោយខ្លួនឯង។ហើយវាមានសីតុណ្ហភាពគឺក្ដៅជាងគេ និងវាជាផ្កាយដែលមានទំហំធំជាងគេ។តារាដែលធំបំផុតអាចមានរហូតដល់ ៤០០ដងដែលធំជាងព្រះអាទិត្យរបស់យើង។ហើយវាមានបរិមាត្រស្ទើតែរាប់លានម៉ាយ។ហើយព្រះអាទិត្យគឺជារនាំងដែលបានបិទបាំងពន្លឺនោះ។
ប្រសិនបើគ្មានព្រះអាទិត្យផែនដីក៏មិនអាចមានជីវិតដែលរស់នៅនោះដែរ។ព្រះអាទិត្យបានបញ្ចេញពន្លឺ និងកំដៅដែលផែនដីត្រូវការដើម្បីអោយមានជីវិតរស់នៅ។ហើយប្រសិនបើអ្នករស់នៅលើព្រះអាទិត្យ ហើយអ្នកកសាងនូវយាន្ដអាវកាសមួយដែលវាអាចមានល្បឿនរហូតទៅដល់៦១៨.២គីឡូម៉ែត្រក្នុងមួយវិនាទីដើម្បីជៀសវាងនូវការទាញយ៉ាងខ្លាំងរបស់ទំនាញព្រះអាទិត្យ។ព្រះអាទិត្យមានចំងាយ៦៩៥០០០គីឡូម៉ែត្រពីខ្សែបន្ទាត់   អេក្វាទរ័របស់វា។   ហើយព្រះអាទិត្យមានម៉ាសធំបំផុតនៅក្នុងប្រពន្ធ័របស់វា(ប្រពន្ធ័ព្រះអាទិត្យ)។រង្វង់របស់ព្រះអាទិត្យគឺជារង្វង់មួយដ៏ធំណាស់ដោយសារតែម៉ាហ្គម៉ារបស់ព្រះអាទិត្យ(ការរលាយនៃថ្ម ឬធាតុរបស់វា)បានហោះចាកចេញពីផ្ទៃរបស់ព្រះអាទិត្យ។រង្វង់ទាំងនេះអាចហោះឬធ្វើដំណើរបានរាប់ពាន់លានម៉ាយនៅក្នុងលំហរ។ព្រះអាទិត្យរបស់យើងគឺមានប្រមាណ២៥០០០នៃពន្លឺរាប់ឆ្នាំពីគន្លងកណ្ដាលនៃកាឡាក់ស៊ីរបស់យើង(the Milky Way)។វាគឺជាតារាមួយដែលពិតជាធំណាស់។វាមានទំហំធំជាងរាប់លានដងដែលធំបំផុត។តើអ្នកដឹងទេថាព្រះអាទិត្យកកើតឡើងដោយសារតែអ៊ីដ្រូសែនមានចំនួន៩២% លីចូលមាន៧%និងធាតុផ្សេងៗទៀតដូចជាឧស្មន័ដែលមានចំនួនតិចតួចបំផុត។ស្នូលរបស់ព្រះអាទិត្យគឺជាផ្នែកមួយដែលក្ដៅបំផុតនៃរូបធាតុរបស់វា។វាគឺមានរហូតដល់ ២៧ពាន់លានហ្គារិនហៀត។ព្រះអាទិត្យគឺមិនរះ និងមិនលិចដែរ។វាគ្រាន់តែមើលទៅដូចជាលិចឬរះមែន តែនេះដោយសារផែនដីគឺបានធ្វើចលនា ឬបានធ្វើដំណើរជុំវិញវាតែប៉ុន្នោះ។ផែនដីយើងបានវិលជុំវិញព្រះអាទិត្យដោយប្រើរយះពេល៣៦៥ថ្ងៃនៅក្នុងលំហរ។តើអ្នកជឿទេថាព្រះអាទិត្យបានឆេះជាមួយនិងឧស្មន័ធម្មជាតិជាច្រើនរាល់ប្រាំពីរលានតោនក្នុងមួយវិនាទី?តារាអាចរស់នៅបានរហូតដល់បីពាន់លានឆ្នាំ។ប្រសិនបើព្រះអាទិត្យមិនតាន់ឬផតប្រហោងអ្នកអាចប្រៀបវាបានថាវាត្រូវ៣៣៣០០០នៅក្នុងផែនដីព្រោះព្រះអាទិត្យបានវិលដូចគ្នាដែរ។វាតែងតែវិលជារៀងរាល់ ២៥­‍ទៅ ៣៦ថ្ងៃ។វាមើលទៅដូចជាវានៅនឹងមួយកន្លែងពីមួយយប់ទៅមួយយប់ ពីមួយឆ្នាំទៅមួយ​ឆ្នាំប៉ុន្ដែតាមការពិតពួកគេបានធ្វើចលនាគ្រប់ពេលវេលាទាំងអស់។ពួកគេបានជួយដល់នូវអ្នកវិទ្យាសាស្រ្ដដើម្បីអភិវឌ្ឍន៍នូវទ្រឹស្ដីប្រពន្ធ័ព្រះអាទិត្យសំរាប់ផែនការនៃការធ្វើដំណើរឬចលនារបស់ផ្កាយ។
ព្រះចន្ទ័មិនបានបញ្ចេញពន្លឺដោយខ្លួនឯងទេ។វាគឺជាព្រះអាទិត្យទេដែលបានបញ្ចេញពន្លឺអោយទៅព្រះចន្ទ័។ពន្លឺរបស់ព្រះអាទិត្យបានជះត្រលប់មកប៉ះនឹងព្រះចន្ទ័។វាជាតារាមួយដួងដែលបានបញ្ចេញពន្លឺនៅក្នុងលំហរតែមួយគត់។ពន្លឺដទៃទៀតបានផ្លាតទៅគ្រប់វត្ថុទាំងអស់ដែលនៅជិតតារានេះបំផុត។តើអ្នកជឿទេថាវាបានបញ្ចេញពន្លឺរយៈពេល៤.២៤ឆ្នាំមកហើយទៅតារាដែលនៅជិតវាបំផុត?តើអ្នកបានដឹងហើយថា ៦៥%នៃតារាទាំងអស់គឺការពិតគឺជាតារាពីរមែនឬ?ពួកគេមើលទៅដូចជាមួយអញ្ជឹងប៉ុន្ដែនៅពេលដែលមើលដោយកែវយឺត ពួកគេគឺជាតារាពីរយ៉ាងពិតប្រាកដមែន។តារាភាគច្រើនប្រែប្រួលទំហំរបស់វា។ពួកគេអាចមានបរិមាត្រតូចមកដល់៧០០០ម៉ាយឬក៏មានបរិមាត្រធំរហូតដល់៩០០ពាន់លានម៉ាយ។តារាខ្លះបានផ្លាស់ប្ដូរភាពគ្មានពន្លឺគ្រប់រដូវកាលទាំងអស់។ពួកគេធអាចធ្វើបែបនេះបាន នៅពេលដែលសីតុណ្ហភាពរបស់តារាមានវិនាដកម្ម។តារាទាំងនេះអាចហៅបានជាតារាប្រែកាយ។
តារាភាគច្រើនមានលក្ខណះឬភិនភាគខុសៗគ្នា ដូចជាទីតាំង ចលនា ទំហំ ម៉ាស ធាតុគីមី និងសីតុណ្ហភាពរបស់ពួកគេ។គ្មានតារាពីរដែលមានភិនភាគដូចគ្នានោះទេ។ចំនួនតារាដែលបានដឹងថានៅលើសកលមានចំនួនដល់ប្រមាណរាប់ពាន់លានឯនោះ។