Ø ផ្នែកអារម្មណ៍ខាងម៉ូតសំលៀកបំពាក់
និង ប្រដាប់ប្រដាប្រើប្រាស់ផ្សេងៗ៖ ទាំងអស់នេះពួកគេត្រូវការអ្វីដែលថ្មីៗជានិច្ច
មិនត្រូវការអ្វីដែលខ្លួនមិនពេញចិត្តទេ ។
Ø កីឡា៖ ក្នុងវ័យនេះពួកគេតែងតែលេងកីឡា
មិនថាកីឡាប្រភេទណាទេ គេតែងតែចង់ស្គាល់ចង់ដឹង និងចង់លេងគ្រប់កីឡា ។
មិនថាកីឡាប្រភេទណាទេ គេតែងតែចង់ស្គាល់ចង់ដឹង និងចង់លេងគ្រប់កីឡា ។
Øស្នេហា៖ក្នុងកំឡុងពេលនេះពួកគេក៏ចាប់ផ្ដើមចង់ដឹងចង់លឺនូវរឿងរ៉ាវជាច្រើន
ជាពិសេសពួកគេចាប់ផ្ដើមជាមួយនឹងស្នេហាខាងក្រៅ និងមានអារម្មណ៍ចង់រួមរក្សស្នេហាជាមួយដៃគូស្នេហារបស់ខ្លួនជានិច្ច។
Ø ផ្នែកមនោគតិអារម្មណ៍៖
ពួកគេចូលចិត្តស្ដាប់ចំរៀងរឿងរ៉ាវស្នេហាច្រើន និងការច្រៀងរាំកំសាន្ដជាមួយមិត្តភក្ដិ។
Ø ដំណើរកំសាន្ដ
៖ ជាមួយនិងការដើរកំសាន្ដ ពួកគេចាប់ផ្ដើមមានចំនង់ចំនូលចិត្ត ចង់ស្គាល់ពិភពខាងក្រៅអោយបានច្រើន
និងចង់មានដំណើរកំសាន្ដច្រើនជាមួយមិត្ត មិត្តរួមការងារ ។
Ø គ្រឿងស្រវឹង
និងបារី ៖ ក្នុងវ័យនេះមនុស្សដែលមានវ័យនៅចន្លោះនេះចាប់ផ្ដើមចង់ធ្វើអ្វីដែលផ្ទាល់
ឬហៅថា វ័យឈាមរាវ ពួកគេហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង ដូចជាការសេពគ្រឿងញៀន
និងគ្រឿងផ្សេងៗទៀតដែលពួកគេមិនធ្លាប់ស្គាល់ពីមុនមក ។
Ø ចំណីអាហារ
៖ ចំពោះចំណីអាហារពួកគេញ៉ាំច្រើនជាមុន ដើម្បីបំពេញតម្រូវការរីកធំធាត់នៃរាង្គកាយរបស់គេ
និងចូលចិត្តញ៉ាំអាហារណាដែលមានជាតិវីតាមីនច្រើន ។