Monday, 25 March 2013

សម្ដេចប៉ាបហ្វ្រង់ស្វរ័

អំពីលោកសង្ឃប៉ាប

លោកហ្វាន់ស្វរ័(មកពីពាក្យឡាទីនៈគឺហ្វាន់ស៊ីស៊ើស)
ហើយគាត់បានកើតនៅ នៅថ្ងៃទី១៧ខែធ្នូឆ្នាំ១៩៣៦។គាត់ត្រូវបានក្លាយជាប៉ាបថ្មីៗនៃព្រះវិហារកាតូលិកមួយ។ដែលបានជ្រើសរើស​នៅថ្ងៃទី១៣ខែមីនាឆ្នាំ២០១៣។

Thursday, 14 March 2013

អំពីភពព្រះអាទិត្យ


យល់ដឹងអំពីភពព្រះអាទិត្យ


ព្រះអាទិត្យគឺផ្កាយមួយដែលមានអាយុប្រមាណ
ជាជាងរាប់ពាន់លានឆ្នាំមកហើយ។ព្រះអាទិត្យគឺផ្កាយមួយដែលនៅជិតផែនដីបំផុត។ព្រះអាទិត្យវិលមួយជុំម្ដងមានរយៈពេល២៧ថ្ងៃ។ព្រះអាទិត្យជាតារាដែលមានអាយុបានពាក់កណ្ដាល
នៃអាយុរបស់វាហើយឥឡូវនេះ។ឥឡូវព្រះអាទិត្យមានអាយុប្រមាណ៤.៥ពាន់លានឆ្នាំមកហើយ។យើងអាចនឹងគិតថាព្រះនឹងស្លាប់ភ្លាមៗ ប៉ុន្ដែវានឹងរក្សាពន្លឺរបស់វាប្រមាណជាជាងប្រាំពាន់លានឆ្នាំទៅមុខទៀត។

Sunday, 10 March 2013

យល់ដឹងអំពីសត្វដំរី


ដំរីនៅទ្វីបអាព្រិចចូលចិត្តនូវឧទ្យាន Serengeti
ជីវិតសត្វដំរីដែលរស់នៅទ្វីបអាព្រិចចូលចិត្តការរស់នៅដោយ
សុវត្តិភាព,ក្នុងតំបន់  អភិរក្សការពារហើយនិងក្លាយជាកន្លែងបញ្ជាក់ នៅពេលដែលពួកគេបានចាកចេញពីក្រុមរបស់ពួកគេ។អ្នកវិទ្យាសាស្រ្ដ
បានរកឃើញថាសត្វដំរីទ្វីបអាព្រិចកុំពុងរស់នៅក្រៅឧទ្យានជាតិ Serengeti 
ច្រើនជាងនៅកន្លែង stressedដែលនៅទីនោះមិនមាននូវតំបន់ការពារ
ច្រើននោះទេ។ហើយដំរីភាគច្រើនតែងតែចូលចិត្តជ្រើសរើសការរស់
នៅក្នុងឧទ្យានជំរើសរបស់ពួកគេបានអោយដឹងថាតំបន់ដែលមាន
សុវត្តិភាពគឺការរស់នៅក្នុងឧទ្យាន ហើយសកម្មភាពនៃពួកយើងបាន
អោយពួកគេដឹងថាកន្លែងដែលមានសុវត្តិភាពនោះគឺការរស់នៅក្នុង
ឧទ្យានហើយនឹងសកម្មភាពរបស់មនុស្ស។

Monday, 4 March 2013

ប្រវត្តិរបស់វិទ្យុ


ប្រវត្តិរបស់វិទ្យុ
វិទ្យុគឺជាការបញ្ជូនសារ​ ឬលិខិតតាមរយះបណ្ដាញគ្មានខ្សែ នៃសញ្ញាដោយឆ្លងកាត់លំហរ ជាមួយនឹងរ៉ាឌីយ៉ាទរ័អគ្គិសនីនៃរលកធាតុអាកាសយ៉ាងសំខាន់។ជាក់ស្ដែងនៅក្នុងជួរប្រេកង់វិទ្យុមានគឺ៖30kHzទៅ300GHz វាគឺជាល្បឿនរបស់វិទ្យុនីមួយៗ។រ៉ាឌីយ៉ាទរ័អគ្គិសនីបានធ្វើដំណើរ ជាវាលឬលំហរអគ្គិសនីរលកយោលដែលបានឆ្លងកាត់ខ្យល់នៃសុញ្ញកាសនៃលំហរ។
ពត៌មានដូចជាសំឡេងគឺបាននាំទៅអោយប្រពន្ធ័ឥតល្អៀងទោះបីជាមានការផ្លាស់ប្ដូរនូវគុណភាពសំឡេងឬល្បឿនក៏ដោយ,ដូចជាដំណើរការប្រេកង់បានយ៉ាងទូលំទូលាយរបស់ពួកគេឬ រលកទទឹង។នៅពេលដែលរលកវិទ្យុធ្វើដំណើរគឺវាត្រូវបានដឹកនាំដោយចរន្ដអគ្គិសនីនៅក្នុងវាលលំហរដែលយោលដោយចរន្ដឆ្លាស់នៅក្នុងការដឹកនាំ។ពត៌មាននៅក្នុងល្បឿននៃវិទ្យុអាចផ្លាស់ប្ដូរហើយប្លែកពីទ្រង់ទ្រាយដើមបន្ដិចបន្ដួច។
ប្រវត្តិរបស់វិទ្យុគឺ”Radio” & ”Radiotelegraphy”គឺនិយាយថាវាជាទូលិខសាស្រ្ដគ្មានខ្សែរដែលហៅកាត់ថាវិទ្យុគា្មនខ្សែនៅក្នុងចក្រភពអង់គ្លេស។ឈ្មោះវិទ្យុនៅក្នុងប្រយោគនៃបណ្ដាញគ្មានខ្សែគឺត្រូវបានថតសំឡេងនៅក្នុងRadiocondutor បានពណ៌នាអ្នករូបនិយមជនជាតិបារាំងឈ្មោះថាEdouard Branlyនៅក្នុងឆ្នាំ១៨៩៧។វាគឺពឹងផ្អែកទៅលើរ៉ាឌីយ៉ាទរ័(​ជាភាសាឡាទីនគឺ” Radius” មានន័យថាការនិយាយនៃមនុស្សល្បីៗការចាំងពន្លឺនិងកាំរស្មី)។ពាក្យថា"radio"បានបង្កើតឡើងនៅក្នុងឆ្នាំ១៩០៧ដោយលោកLee De Forest.។ហើយវាបានយល់ព្រមដោយលោកUnited States Navyនៅក្នុងឆ្នាំ១៩១២ វិទ្យុមានការល្បីឈ្មោះដែលគេសា្គល់ពីច្រើនកន្លែងថាជាបច្ចេកវិទ្យាទំនាក់ទំនងដោយឥតមានខ្សែដូចជាPhotophoneជាដើម។ទីបំផុតវាបានក្លាយទៅជាសាមញ្ញដោយការផ្សព្វផ្សាយជាជំនួញជាលើកដំបូងនៅក្នុងឆ្នាំ១៩២០នៅសហរដ្ធអាមេរិច។នៅទីបំផុតវាត្រូវបានយល់ព្រមដាក់ជាភាសាអ៊ឺរ៉ុប ហើយនឹងភាសាអាស៊ី។ប្រជាជនរបស់ប្រទេសអង់គ្លេសបានបន្ដប្រើវាជាធម្មតារហូតដល់ពាក់កណ្ដាលសតវត្ស២០នៃវិទ្យុគ្មានខ្សែ។សូម្បីតែទស្សនាវដី្ដនៃ BBCនៅក្នុងUK​មានការហៅឈ្មោះថាRadio Time តាំងពីវាបានក្លាយជាសាធារណះនៅក្នុងឆ្នាំ១៩២០។
ប្រពន្ធ័របស់វិទ្យុត្រូវបានប្រើជាការទំនាក់ទំនងដែលអាចនឹងធ្វើតាមធាតុរបស់វា។ជាមួយនឹងការអភិវឌ្ឈន៍រាប់រយឆ្នាំ ការធ្វើបន្ដនេះត្រូវប្រតិបត្តិតាមវិធីសាស្រ្ដទូលំទូលាយដូចជាឯកទេសកម្មខុសៗប្លែកគ្នា សំរាប់គោលបំណងនៃការទំនាក់ទំនងរបស់អ្នកប្រើប្រាស់។នៅ២០ឆ្នាំក្រោយមកមានការបង្កើតទូរសព្ទ័ហើយតន្រ្ដីគឺបានផ្ញើរជាលើកដំបូងចូលក្នុងទូរសព្ទ័តាមរយះប្រពន្ធ័ Guglielmo Marconi ជាសញ្ញានៃវិទ្យុ។
លោកMarconi បានកើតនៅក្នុងឆ្នាំ(១៨៧៤ដល់ឆ្នាំ១៩៣៧)ក្នុងប្រទេសអ៊ីតាលីហើយបានសិក្សានៅឯសកលវិទ្យាBologna។គាត់បានចាប់អារម្មណ៍ដោយការរុករកនៃរបបគំហើញនៃល្បឿនរបស់វិទ្យុហើយនឹងដឹងថាវាអាចប្រើសំរាប់បញ្ជូនឹងទទួលសារពត៌មានពីម៉ាស៊ីនផ្ញើយោងតាមវាជា”Wireless telegraphs”។វិទ្យុផ្ញើសាររបស់លោកMarconi ដំបូងគឺនៅក្នុងឆ្នាំ១៨៩៦ដែលបានប្រើជាលេខកូដផ្ញើរសាបានត្រឹមមួយម៉ៃគឺ១៦គីឡូម៉ែត្រយ៉ាងឆ្ងាយ។លោកMarconiដឹងថាវាអាចជួយសក្ដានុភូតបានយ៉ាងធំ។គាត់តែងតែបង្កើតហើយបញ្ជូនវាទៅរាជរដ្ធាភិបាលអ៊ីតាលីប៉ុន្ដែពួកគេបានបិទចោល។គាត់បានផ្លាស់ប្ដូជាភាសាអង់គ្លេសហើយយកវាទៅប្រកាសដោយបានពិសោធន៍នៅឆ្ងាយ។ នៅក្នុងឆ្នាំ១៨៩៨លោកMarconiបានបញ្ជាំងលទ្ធផលនៃរឿងThe Kingstown RegattaជាសារណះនៃការសែតDublinធ្វើការ​បង្កើតព្រឹត្តិការណ៍កីឡាហើយបានចាក់ផ្សាយជាសារណជននៅលើកដំបូង។នៅក្នុងឆ្នាំបន្ទាប់មកគាត់បានបង្កើតរោងចក្រវិទ្យុជាលើកដំបូងនៅក្នុងChelmsfordEssexបានបង្កើតឡើងវិទ្យុនៅរវាងប្រទេសបារាំងនិងចក្រភពអង់គ្លេស។ការភ្ជាប់រវាងប្រទេសសហរដ្ធអាមេរិចគឺបានបង្កើតនៅក្នុងឆ្នាំ១៩០១។នៅក្នុងឆ្នាំ១៩០៩លោកMarconiបានចែកពានរង្វាន់ណូបែលនៅក្នុងរូបវិទ្យាសំរាប់ទូសារគ្មានខ្សែរបស់គាត់។ហើយពេលនោះគាត់បានក្លាយទៅជាអ្នកមានម្នាក់។       
          វិទ្យុទូរសាគ្មានខ្សែរបស់លោកMarconi បានបញ្ជូនត្រឹមសញ្ញា។ហើយសំឡេងរបស់វាបានគ្របដណ្ដប់នៅពោពេញខ្យល់ដូចដែលយើងបានដឹងហើយថាវាដូចជាសព្វថ្ងៃដែលបានក្លាយមកតាំងពីឆ្នាំ១៩២១។លោកMarconiបានទៅណែនាំពីល្បឿនខ្លីនៃការបញ្ជូនសារនៅក្នុងឆ្នាំ១៩២២។លោកMarconiមិនបានបង្កើតវិទ្យុមុនគេទេទោះបីជាយ៉ាងណាក៏ដោយបួនឆ្នាំមុនលោកMarconiបានចាប់ផ្ដើមធ្វើពិសោធន៍កម្មជាមួយនិងទូសារគ្មានខ្សែគឺ Nikola Tesla។លោកSerbដែលជាបានផ្លាស់ទៅសហរដ្ធអាមេរិចនៅឆ្នាំ១៨៨៤ក្នុងការបង្កើតនៃគំរូទ្រឹស្ដីសំរាប់វិទ្យុ។លោកTeslaបានព្យាយាមប្រឆាំងនូវពាក្យអធិប្បាយរបស់លោកMarconiនៅក្នុងឆ្នាំ១៩១៥ដោយមិនបានជោគជ័យ។នៅក្នុងឆ្នាំ១៩៤៣តុលាការជាន់ខ្ពស់របស់សហរដ្ធអាមេរិចបានធ្វើការសំរេចចិត្តឡើងវិញ។ហើយលោកTeslaបានទទួលស្គាល់ថាអ្នកដែលបានបង្កើតវិទ្យុគឺលោកMarconiទោះបីជាគាត់មិនបានកំពុងធ្វើការបង្កើតវិទ្យុ។ហើយនៅក្នុងបញ្ហានេះផងដែរក៏មានការប្ដឹងទាមទារអោយសងជម្ងឺចិត្តជាច្រើនរូបផងដែរ។
នៅក្នុងប្រទេសឥណ្ឌាមានអ្នកវិទ្យាសាស្រ្ដដែលមានឈ្មោះថា J.C.Boseបានធ្វើបទបង្ហាញអំពីការផ្ដល់សារដោយវិទ្យុនៅក្នុងឆ្នាំ១៨៩៦នៅក្នុងCalcuttaរវាងអភិបាលខេត្តចក្រភពអង់គ្លេស។ការបញ្ជូនពត៌មានរបស់វាគឺបានចម្ងាយត្រឹមតែបីម៉ាយពីគណះប្រធានាធិបតេយ្យនិងទៅកន្លែងវិទ្យាសាស្រ្ដនៅក្នុងCacutta
ឧបករណ៍នេះនៅតែមាននៅក្នុងសារមន្ទីវិទ្យាសាស្រ្ដនៃសកលវិទ្យាលយ័Cacutta។ដូច្នេះការសរសេររបស់អ្នកវិភាគទានគឺលោកDipak Basuបានធ្វើការបញ្ជាក់ទៅលើការប្ដឹងរបស់IEEEនៅខែមករាឆ្នាំ១៩៩៨។ការបំភ្លឺរបស់គាត់ដដែលទាំងពីរនៅក្នុងសង្គមនៃស្ដេចនៅក្នុងទីក្រុងឡុងដ៏ក្នុងឆ្នាំ១៨៩៩ដែលមានការប្រឈមមុខនឹងម្ចាស់នៃប្របែលពានរង្វាន(អ្នកឈ្នះពានរង្វាន់Nobelរូបវិទ្យានៅក្នុងឆ្នាំ១៩០៤)គឺលោកJ.A.Fleming.















Saturday, 23 February 2013

គ្រោះថ្នាក់នៃមន្រ្តីប៉េអឹម


មន្ត្រីបេអឹមម្នាក់បានជួបហេតុការណ៍គ្រោះថ្នាក់នៅក្នុងប្រទេសចិន
រដ្ធមន្ត្រីប្រទេសជប៉ុនបានសម្រេចចិត្តដោយអោយនាវាចម្បាំងរបស់ប្រទេសចិនចូលចតនៅក្នុងតំបន់នាវាចម្បាំងជើងទឹករបស់ប្រទេសជប៉ុនដែលមានឈ្មោះថា”dangerous act”។
Shinzo Abe បានប្រាប់រដ្ធាភិបាលអំពីការផ្លាស់ប្ដូរដែលអាចមានៈ”ស្ថានភាពមិនអាចកំណត់បានឡើយ ជាស្ថានភាពមិនអាចព្យាករបាន​”ហើយេអាចហៅថា”Self-restraint”សំរាប់់ប្រជាជនចិន។
          ឧប្បត្តិហេតុនេះបានកើតមានឡើងនៅក្បែរកោះសមុទ្រចិនខាងកើតដែលមានជម្លោះនោះកាលពីសប្ដាហ៍មុន។ជាមួយសម្លេងខ្វល់ខ្វាយរបស់សហរដ្ធអាមេរិចនៅជុំវិញឧប្បត្តិហេតុនេះជាមួយការមកកាន់ចំណងមិត្តភាពរវាងចិននិងជប៉ុនយ៉ាងយូរអង្វែងជានិរន្ដ
លោកAbeបានហៅប្រទេសចិនថាការគេចចេញរបស់ខ្លួនគឺ”រឹតតែធ្វើអោយមានភាពមិនចាំបាច់់ទៅទៀត”នៅក្នុងជួរនៃព្រំប្រទល់អាណាខេត្តហើយវាជាខ្សែការពារព្រំប្រទល់កណ្ដាលនៃកោះដែលមានកាប្ដឹងផ្ដល់ទាំងពីរ។
          មានពេលមួយនៅពេលដែលវាមើលទៅហាក់ដូចជាមានសញ្ញានៃការរីកចម្រើនដែលឆ្ពោះទៅកាន់ការកើនឡើងនៃការជជែកគ្នារវាងចិននិងជប៉ុននិងមានរឿងខ្លីដែលបានបង្ករជាសកម្មភាពបបួលផ្នែកខាងក្រៅដោយប្រទេសចិនបានសោកស្ដាយជាទីបំផុត។គាត់បាននិយាយ។
ជប៉ុនបានគ្រប់គ្រងកោះនោះ,ដែលវាមានឈ្មោះថាកោះSenkaku,ខណះ
ពេលនោះប្រទេសចិនបានហៅកោះនោះថាDiaoyuជាកោះរបស់ខ្លួន។ហើយតៃវ៉ានតែងតែប្ដឹងតវ៉ាខ្សែអន្ទងកាពារកោះនោះហើយកោះDiaoyutaiស្ថិតនៅក្នុងតៃប៉ិ។           

នៅក្នុងជួរនៃនាវារបស់ខ្លួនមានការវាយប្រហាប៉ុន្មានឆ្នាំមុននៅក្នុងរបបក្នុងខែកញ្ញាឆ្នាំ២០១២នៅពេលរាជរដ្ធាភិបាលនៃប្រទេសជប៉ុនបានទិញពួកគេទាំងបីពីប្រទេសជប៉ុន។
តាំងពីពេលនោះមកកប៉ាល់របស់បានមានទូកក្ដោងនៅក្នុងហើយក្រៅនៃអ្វីដែលជប៉ុនបាននិយាយថាវាជាខ្សែទឹករបស់ខ្លួន ពាក្យដាស់តឿនញុះញង់ពីរដ្ធតូក្យូហើយ និងកង្វល់បានផុសឡើងនៅជុំវិញការប៉ះទង្គិចនេះ។

          នៅថ្ងៃអង្គារ៍,រដ្ធមន្រ្តីការការពារជាតិ Itsunori Onoderaនៃប្រទេសជប៉ុនបាននិយាយថានាវាចម្បាំងសម័យបុរាណនៃប្រទេសចិនបានសន្ទះផ្លូវទឹកហើយវាមានអាវុធរាដាចាប់នាវាជើងទឹករបស់ប្រទេសជប៉ុននៅថ្ងៃទី៣០ខែមករា,ការញុះញង់ពីតូក្យូបានប្រកែកតវ៉ាទៅរដ្ធធានីប៉េកាំងប្រទេសចិន។
          គាត់បាននិយាយថាឩទ្ធម្ភាចក្រចំបាំងនៃប្រទេសជប៉ុនតែងតែបាញ់ប្រហារជាមួយប្រភេទស្រដៀងនឹងរាដានាវាចម្បាំងបុរាណរបស់ប្រទេសចិនដទៃទៀតដូចនៅថ្ងៃទី១៩ខែមករា។គាត់បានបន្ថែមទៀតថាៈការដឹកនាំនៃរាដាគឺប្លែកខ្លាំងណាស់,ពួកយើងស្គាល់ថាវាអាចកើនឡើងនៃស្ថានភាពដ៏គ្រោះថា្នក់បំផុតប្រសិនបើមានកំហុសមួយទៀតកើតឡើងនោះ។មិនមានសារមតិណាមួយមកពីប្រទេសចិននៅឡើយនៃព្រឹត្តិការណ៍នេះប៉ុន្ដែប្រទេសសហរដ្ធអាមេរិចបានកើនរំលឹកសំឡុតជួរនៃរបបភាពលំនឹងថិតថេរនេះ។
ជាមួយនិងការគិតថាអ្នកផ្ដល់សារនៃព្រឹត្តិការណ៍ដ៏វិសេសនេះ,សកម្មភាពដូចជាធ្វើអោយរឹតតែកាន់តែធំឡើងៗហើយកើនឡើងនៃការគ្រោះថ្នាក់ឬក៏ការគិតខុសហើយពួកគេមិនអាចយល់ពីចិត្តនៃសន្ដិភាព,ភាពលំនឹង និងសេដ្ធកិច្ចអាចរីកចម្រើននៅក្នុងរបបជីវិតសម្បូរសម្បាយ,នេះជាសម្ដីរបស់អ្នកនាំពាក្យស្រ្ដីនៃប្រទេសអាមេរិចបាននិយាយ។

Wednesday, 20 February 2013

ការបង្កើតសំណង់នៅប្រទេសអង់គ្លេស


ការចាប់ផ្តើមបង្កើតនៃសំណង់ការពារនៃទឹកជំនន់៩៣ចំនុនថ្មីមួយ
រាជរដ្ធាភិបាលនៃប្រទេសអង់គ្លេសបាននិយាយថា”ការបង្កើតសំណង់ការពារទឹកជំនន់បានចាប់ផ្ដើមនៅលើចំនុច៩៣នៅក្នុងប្រទេសអង់គ្លេសនៅក្នុងឆ្នាំនេះដើម្បីការពារ
អោយបានរីកចំរើនក្នុងការការពារផ្ទះជាង៦៤.០០០ខ្នងដែលនៅក្បែរៗនោះ”។
បានន័យថា វាបានបន្ថែមគ្រឹះនៃសេចក្ដីព្រៀងដើម្បីអោយបានរីកចម្រើន។
ភ្នាក់ងានៃការពារថ្មីបាននិយាយថា “ផ្នែកនៃបរិស្ថាន, អាហារហើយផ្ដល់ការងារដល់ស្រុកស្រែ(ដៀហ្វា)”សំរាប់ជាឧទាហរណ៍ និងត្រូវការបន្ថែមនូវកាងារ១០០០កាងារបន្ថែមទៀតហើយនិងត្រូវការនូវកម្មករ៤៧០០នាក់។
រាជរដ្ធាភិបាលបាននិយាយថាផែនការថ្មីគឺអាចនាំយកសេចក្ដីចម្រើននិងសេចក្ដីធូស្បើយយ៉ាងច្រើន។ដៀហ្វ្រៀបានរំពឹងថាផ្ទះ១៦៥០០០ខ្នងនិងត្រូវប្រសើរជាងមុននៅឆ្នាំ២០១៥ហើយ២០០០០ចខ្នងបន្ថែមទៀតវាគឺផែនការពីមុនមក។
លេខាធិការបរិស្ថានម្នាក់បានមានប្រសាសន៍ថានិងកំពុងត្រូវផ្ដល់ជំនួយ២.៣ផោនដល់រាជ
រដ្ធាភិបាលនៅឆ្នាំ២០១៥ជាមួយការបូកសរុបចំនួន​១៤៨ផោននៅក្នុងការទំនាក់ទំនងផ្ដល់ប្រាក់វិនិយោគមិត្តភាពពីសភាក្នុងស្រុក, ជំនួញហើយនិងប្រាក់វិនិយោគក្នុងខេត្ត។
គាត់និយាយថា”គំរោង៩៣ចំនុចផ្ដល់ពន្លឺពណ៍បៃតងសព្វថ្ងៃនិងនាំអោយមានការរីកចំរើន យ៉ាងច្រើននៅក្នុងការជួយផ្ទះ១០០០០ខ្នងដែលរស់នៅដែលមានការភយ័ខ្លាចនិងការមានទឹកជំនន់សម្លាប់ពួកគេឬក៏បុកទ្វារបស់ពួកគេទំលុះ។”
“ពួកគេអាចទទួលបានជីវិតរស់នៅប្រចាំថ្ងៃហើយនិងការងារដែលដឹងថាមានការការពារអាគាអោយបានល្អនិងប្រសើរទៅថ្ងៃខាងមុខ។”

ព្យុះនិងភ្លៀងនៅបាគីស្ថាន


ភ្លៀងនិងព្យុះនៅបាគីស្ថានបានសំលាប់មនុស្សអស់១២នាក់
ភ្នាក់ងារប៉ូលីសបាននិយាយប្រាប់ថា៖យ៉ាងហោចណាស់មនុស្ស២៤នាក់ត្រូវបានស្លាប់បន្ទាប់ពីមានព្យុះនិងភ្លៀងយ៉ាងខ្លាំងអស់រយះពេល៣ថ្ងៃកន្លងទៅនេះ។
ភាគច្រើនគឺនៅភាគខាងជើងនៃប្រទេសគឺត្រូវបានស្លាប់ ដោយសារតែនៅក្នុងផ្ទះក្រោមដីមានដំបូលបានរលំ ហើយបានសំលាប់ក្មេងៗជាច្រើន។ សេចក្តីស្លាប់ត្រូវបានកើនឡើងរហូតដល់៣០ករណីបើយោងតាមការរាយការណ៍ពីការស្លាប់យ៉ាងទៀងទាត់​ និងត្រឹមត្រូវនោះ។ សមាជិកប្រាំមួយនាក់នៃគ្រួសារមួយបានប្រាប់អំពីទឹកជំនន់នេះថា៖ នៅតាមកន្លែងខ្លះមានភ្លៀងធ្លាក់ជាច្រើននៅក្នុងរយះពេល៣ថ្ងៃនេះ វាមិនធម្មតាទេក្នុងខែនេះដែលមានភ្លៀងធ្លាក់ច្រើននៅខែកុម្ភះហើយចំនួននៃការស្លាប់ដែលបានផ្ដល់របាយយការណ៍គឺភាគច្រើននៅខេត្ត(khyber pakhtunkhwa)។ មន្ត្រីការិយាលយ័បាននិយាយអំពីអាកាសធាតុដ៏គួរឲខ្លាចនេះថាប្រហែលនឹងមាននៅពាក់កណ្ដាលខែនេះ ប៉ុន្ដែវាមិនដូចជាការវិនាសដូចជាព្យុះនៅអាទិត្យនេះឡើយ។

ឆេះធុងប្រេងនៅម៉ិចស៊ីកូ


ការផ្ទុះធុងប្រេងហ្គាសនៃកម្មសិទ្ធរបស់រដ្ធម៉ិចស៊ីកូនៅក្នុងភីម៉ិចដោយសារឧស្មន័ហ្គាសបានឆាបឆេះឡើង,ហើយមានអគ្គមេធាវីបាននិយាយថាវាបានកើតឡើងនៅថ្ងៃព្រហស្បត្តិ៍ហើយបានសំលាប់មនុស្សអស់៣៧នាក់និងរងរបួស១២នាក់ទៀត។

តាមការសង្កេតអស់រយះពេល៤ថ្ងៃកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់នៅថ្ងៃចន្ទ័ថាមានគ្រាប់បែកអាចាមអារាមវាយប្រហារប៉ុន្ដែមិនមានទោសឬកំហុសឡើយ។
អគ្គមេធាវីរបស់ប្រទេសម៉ិចស៊ីកូគឺលោក៖ចេរូស ម៉ូរីលឡូការាម(Jesus Murillo Karam)បាននិយាយថាក្រុមនៃអ្នកស៊ើបអង្កេតមិនទាន់បានរកឃើញស្នាមនៃកន្លែងកើតហេតុឬកន្លែងផ្ទុះ។ពួកយើងមានការបញ្ជាក់ថាការផ្ទុះនេះកើតឡើងដោយសារការកើនឡើងនៃឧស្មន័ហ្គាសច្រើននៅអគារជាន់ក្រោមបំផុត ហើយអគ្គមេធាវីបានប្រាប់ទៅសន្និសិទពត័មានថាគាត់ជឿថាមកពីឧស្មន័មេតានប៉ះទង្គិចជាមួយផ្កាភ្លើងហើយក៏បង្ករអោយឆេះឡើងបែបនេះ។នេះជាមូលហេតុខ្វះខាតនៅក្នុងការរៀបចំនៅជាន់ក្រោមហើយវាជាអ្វីដែលមិនបានរុញដាក់ឬលើកទៅខាងលើហើយវាក៏រលំមក លោកមូរីឡូនិយាយ “ហើយនេះជាអ្វីដែលជាមូលហេតុសំខាន់ត្រូវដោះស្រាយនៅក្នុងអគារនេះ”។
 ​យោងតាមភ្នាក់ងារនៃភីម៉ិចប្រទេសម៉ិចស៊ីកូនៅថ្ងៃព្រហស្បត្តិ៍បានប្រាប់អោយដឹងថា យ៉ាងហោចណាស់មានមនុស្ស៣៧នាក់ទៀតបានស្លាប់នៅក្នុងផ្ទះដ៏ស្មុកស្មាញក្នុងហេតុការណ៍នេះផងដែរ ហើយយ៉ាងហោចណាស់១២០នាក់បានរងរបួស។វាគឺយឺតពេលណាស់នៅក្នុងហេតុការណ៍កគ្រោះថ្នាក់នេះ ហើយនេះជាអ្វីដែលបានបំផ្លាញក្រុមហ៊ុននៅក្នុងឆ្នាំថ្មីៗនេះ។កាលពីឆ្នាំមុនមានមនុស្ស៣០នាក់បានស្លាប់ដោយការផ្ទុះហ្គាសនៅក្នុងរោងចក្ររីណូសារ(reynosa)ក្បែរព្រំប្រទល់ប្រទេសម៉ិចស៊ីកូនិងសហរដ្ធអាមេរិច។

Tuesday, 19 February 2013

ការប្រារព្ធពិធីសែនព្រេនតាមប្រពៃណីខ្មែរ

រូបនេះ



កាលពីថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៣មានការប្រារព្ធពិធីមួយនៅសាលាដុនបូស្កូខេត្តកែប
គឺការបើកផ្នែកដើម្បីអោយសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមទាំងពីរផ្នែកបានចូលទៅរៀនក៏ដូ​ចជាសិក្សានៅក្នុងផ្នែកដោយអោយបានស្រួលជាងមុន។
ហើយការបើកពិធីនោះផងដែរក៏មានវត្តមានលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផ្នែកអគ្គិសនី ចូលរួមជាច្រើននាក់ផងដែរ។ក្នុងនោះផងដែរក៏មានកម្មវិធីជប់លៀង និងរាំខ្លះៗផងដែរនៅក្នុងផ្នែកដោយសប្បាយរីករាយ។

Monday, 14 January 2013

ការសិក្ខាសាលានៅខេត្តកែបរបស់សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម


កាលពីថ្ងៃព្រហស្បត្តិ៍និងថ្ងៃសុក្រទី១០,១១ខែមករាឆ្នាំ២០១៣កន្លងទៅនេះនៅសាលាដុនបូស្កូខេត្តកែបមានការសិក្ខាសាលា មួយស្ដីអំពីការបង្កើតវិទ្យុតាមប្រពន្ធ័អ៊ីនធឹណេត(RADIO ONLINE)និងការសិក្ខាសាលាស្ដីអំពី"វិជ្ជាជីវះ​ អ្នកសារពត័មាន" ដែលមានការចូលរួមពីលោកគ្រូនៅក្នុងផ្នែកទំនាក់ទំនងសង្គម និងសារពត័មានទាំងអស់ទាំងនៅខេត្តកែប និងនៅខេត្តព្រះសី ហនុ ព្រមទាំងសិស្សានុសិស្សក្នុងផ្នែកទំនាក់ទំនងសង្គម និងសារពត័មានទាំងនៅខេត្តកែបនិងនៅខេត្តព្រះសីហនុទាំងឆ្នាំទី មួយនិងឆ្នាំទីពីរ ហើយក៏មានការចូលរួមពីលោកគ្រូណារីម ដែលមកពីទីក្រុងភ្នំពេញជាអ្នកការសែតនៅក្នុងក្រុមហ៊ុនខ្មែរដៀលី និងលោកតាឆាលេសមកពីប្រទេសហូឡង់ គាត់ជាអ្នកការសែតនៅប្រទេសហូឡង់ផងដែរ។និងជាមួយអ្នកគ្រូម៉ារៀដែលគាត់ បានជួយបង្រៀនសិស្សានុសិស្សទាំងអស់ អំពីការបង្កើតវិទ្យុអនឡាញ(Radio Online)ហើយការសិក្ខាសាលានេះបាន ប្រព្រត្តិ៍អស់រយះពេលពីរថ្ងៃប្រកបទៅដោយភាពដំណើរការល្អនិង ជោគជ័យយ៉ាងរលូន។