ផ្លាតូ កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជា ទស្សនវិទូក្រិច
បុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋាន សម្រាប់ ទស្សនវិជ្ជាលោកខាងលិចជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត ។ ផ្លាតូ ក៏ជា គណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជា បែបសន្ទនា និងជាអ្នកបង្កើតសា លាទស្សនវិជ្ជាជាន់ខ្ពស់អាកាដឺមី (Academi) នៅ ក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់នៅលោកខាងលិច ។